បាត់ដំបង ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក ឧត្ដមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកវរសេនីយ៍ឯក ចៀក ថានិន នាយការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងដោយមានការសម្របសម្រួលលេីនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះនៅថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ១១និង០០នាទី នៅចំណុចភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានសហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកថ្មគោល ដែលមានលោកវរសេនីយ៍ទោ សេង លុច ជាអធិការចុះប្រតិបត្តិការបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស ( ឆក់យកទូរស័ព្ទដៃ មិនបានសម្រេច ) ០១ ករណី និងបានធ្វេីការនាំខ្លួន ជនសង្ស័យ ០១ នាក់ មកកាន់ស្នងការដ្ឋាន ឈ្មោះ ភ័ក្រ សុខនី ហៅ ទ្រូ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។
សូមជម្រាបជូនថាកាលពីថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោងប្រហែល ១៥និង១៥នាទីនៅចំណុចលេីផ្លូវបេតុង ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើរួមជាមួុបក្សពួកម្នាក់ទៀត មិនស្គាល់ឈ្មោះ ( រត់គេចខ្លួន ) បានជិះម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ខ្មៅមិនស្គាល់ស៊េរីឆ្នាំ និង ស្លាកលេខ ទៅធ្វេីសកម្មភាពឆក់យកកាបូបរបស់ជនរងគ្រោះ ឈ្មោះ ពូន គឹមហៀក ភេទស្រី អាយុ ២៥ ឆ្នាំ មានមានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងពេលដែលជនរងគ្រោះកំពុងជិះម៉ូតូទៅធ្វេីការ តែមិនបានសម្រេច ភ្លាមនោះជនរងគ្រោះក៏បានដួលម៉ូតូ ជនសង្ស័យទាំង០២ នាក់ក៏បានជិះម៉ូតូរត់គេចខ្លួនបាត់ រហូតមកដល់ថ្ងៃខែ ខាងលេី ទេីបកម្លាំងធ្វេីការនាំខ្លួនជនសង្ស័យបានម្នាក់ឯម្នាក់ទៀតកំពុងតាមរក ។
បច្ចុប្បន្នជនសង្ស័យខាងលេី ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ច្បាប់៕
No comments:
Post a Comment