នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណេីរឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំ ឯកឧត្តម អភិបាលរងខេត្ត លោកនាយក-នាយករងរដ្ឋបាលខេត្ត លោក-លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងគណៈអភិបាលស្រុកព្រៃឈរ ចុះត្រួតពិនិត្យហេដ្ឋារចនាសម្ពន្ធ័ និងអគារស្នាក់នៅរបស់សក្ខិកាមនៅសាលានគរបាលជាតិភូមិភាគ២ ស្ថិតនៅភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរ ដែលត្រូវរៀបចំពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅពេលខាងមុខនេះក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។
បន្ទាប់មកឯកឧត្តម អភិបាលខេត្ត ក៍បានបន្ដចុះត្រួតពិនិត្យការសាងសង់អាគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ ស្មើនិង ១០បន្ទប់ និងអគារទីចាត់ការ ០១ខ្នង ដែលជាអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្ដល់ជូនសាលាបឋមសិក្សាព្រៃទទឹង ស្ថិតនៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលត្រូវប្រារព្ធពិធី នាពេលខាងមុខនេះ ផងដែរ ៕
No comments:
Post a Comment