លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុកជេីងព្រៃ បានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកជេីងព្រៃ
នៅរសៀលថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុកជេីងព្រៃ បានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកជេីងព្រៃ ។
ពិធីសំណេះសំណាលនេះដែរ ខ្ញុំក៏បាននាំយកអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ធ្វេីការផ្សព្វផ្សាយណែនាំ ដល់គ្រប់កងកម្លាំងទាំងអស់ ដេីម្បីទទួលអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
ពិធីសំណេះសំណាលនេះដែលក៏មានអញ្ចេីញចូលរួមពី លោកស្នងការរង លោកអធិការនគរបាលស្រុកជេីងព្រៃ-បាធាយ-ស្រុកព្រៃឈរ និងលោកអធិការរង នាយ-នាយរងផ្នែក រហូតដល់មន្រ្តី និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះអធិការដ្ឋាននគរបាលស្រុកជេីងព្រៃ ផងដែរ ។
No comments:
Post a Comment