បែកធ្លាយរូបឧកញ៉ា ខ្នា និងថៅកែហាង និងសណ្ឋាគារធំៗ ជុំគ្នាលេងល្បែងស៊ីសងខុសច្បាប់
ភ្នំពេញ៖ បែកធ្លាយរូបឧកញ៉ា ខ្នា និងថៅកែហាងនិងសណ្ឋាគារធំៗ ជុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ ដោយផ្លាស់ទីមិនតិចជាង៥ទីតាំងនោះទេ ប៉ុន្តែសាម៉ីខ្លួន(ឧកញ៉ា ខ្នា)ថាជារឿងមិនពិត។ ចំពោះទីតាំងដែលឧកញ៉ា ខ្នា ចូលលេងមួយរយៈប៉ុន្មានឆ្នាំចុងក្រោយនេះមានដូចជា៖ ភោជនីយដ្ឋាន ជីឡូវិឡា ,ក្លឹបកីឡាស្ទីមសោណាម៉ាស្សានៅក្បែរសាលាវិទ្យាល័យឥន្ទ្រទេវី ,អគារធីខេ ,អគារស្កាយ៣១ និងភោជនីដ្ឋានអូខេអិនជី ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។តាមរូបភាពជាច្រើនសន្លឹក បានបង្ហាញរូបភាពឧកញ៉ា ខ្នា និងអ្នកលេងជាច្រើននាក់ទៀតកំពុងជុំគ្នាលេងល្បែងស៊ីសងនៅជាន់ទី៨ បន្ទប់លេខ ១១០៨ នៃខុនដូធីខេ ក្បែរភោជនីយដ្ឋាន អូខេអិនជីស្ថិតនៅជាប់បណ្ដោយផ្លូវលេខ២៨៧ និងមហាវិថីម៉ៅស៉ីងទុង ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោករាជធានីភ្នំពេញ។ ហើយបន្ទាប់បែកធ្លាយនោះ ក្រុមអ្នកញៀនល្បែងស៉ីសងទាំងនេះ ក៏បានប្ដូរមកលេងនៅអាគារខុនដូ ស្កាយ៣១ជាន់ទី១២ បន្ទប់១២០១ភ្លាមៗ ដើម្បីបន្លំភ្នែកសមត្ថកិច្ច។
សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
ពាក់ព័ន្ធទៅនឹងការចុះផ្សាយខាងលើ អង្គភាពសារព័ត៌មាន MEASSORANEWS មិនអាចសុំ បំភ្លឺពីឧកញ៉ា ខ្មា បានទេ ដោយសារគ្មានលេខទូរសព្ទទំនាក់ទំនង ។
No comments:
Post a Comment