លោក ហេង វុទ្ធី បានដឹកនាំលោក-លោកស្រីក្រុមការងារចល័ត និងក្រុមការងារចុះជួយមូលដ្ឋានឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ឧបត្ថម្ភដល់សមាជិកបក្ស
នៅរសៀលថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ លោក ហេង វុទ្ធី សមាជិកគណ:អចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានគណ:កម្មាការ (ខ២៧) បានដឹកនាំលោក-លោកស្រីក្រុមការងារចល័ត និងក្រុមការងារចុះជួយមូលដ្ឋានឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ឧបត្ថម្ភដល់សមាជិកបក្ស មានដូចជា÷
១-ភូមិល្វា
+ឧបត្ថម្ភ សមាជិកបក្ស ៩គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកា ចំនួន ២០,០០០៛ និងគ្រឿងឧបភោគបរិភោគមួយចំនួន
+ឧបត្ថម្ភដល់ចាស់ជរា ថវិកា៣០០,០០០៛
+ឧបត្ថម្ភដល់មេភូមិ ថវិកា៤០០,០០០៛
+ឧបត្ថម្ភដល់ការចលនាបក្ស ១៥០,០០០៛
+ឧបត្ថម្ភដល់ប្រជាការពារភូមិ ២២០,០០០៛។
➡️ ការចំណាយរបស់ ឯកឧត្តម ហ៊ុន ម៉ានិត ចំនួន៩០០,០០០៛ ថវិកាខ្ញុំចំនួន៨០០,០០០៛ និងថវិកាក្រុមការងារ ចំនួន២៧០,០០០៛ ។
២-ភូមិគីឡូ៧
+ឧបត្ថម្ភបងប្អូនខ្មែរឥស្លាម នូវថវិកា៦០០,០០០៛ និងអង្ករ២បេ ស្មេីនឹង១០០គីឡូ
+ឧបត្ថម្ភដល់សមាជិកបក្ស ៧គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ថវិកា៥០,០០០៛ និងគ្រឿងឧបភោគបរិភោគមួយចំនួន
+យុវជនបក្សភូមិ ថវិកាចំនួន២០០,០០០៛។
➡️ការចំណាយរបស់ ឯកឧត្តម ហ៊ុន ម៉ានិត ចំនួន៧០០,០០០៛ ថវិកាខ្ញុំ ចំនួន៤០០,០០០៛ និងថវិកាក្រុមការងារ ចំនួន៨៧០,០០០៛ ។
៣-ភូមិអារក្សត្នោត
+ឧបត្ថម្ភដល់សមាជិកបក្ស ៦គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកា ៥០,០០០៛ និងគ្រឿងឧបភោគបរិភោគមួយចំនួន
+ឧបត្ថម្ភអាវគណបក្ស៣អាវ ស្មេីនឹង១៨០,០០០៛ ។
➡️ការចំណាយរបស់ ឯកឧត្តម ហ៊ុន ម៉ានិត ចំនួន៦០០,០០០៛ និងថវិកាក្រុមការងារ ចំនួន៣៦០,០០០៛
៤-ភូមិគីឡូ១៩
+ឧបត្ថម្ភដល់សមាជិកបក្ស ៨គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានថវិកា២០,០០០៛ និងគ្រឿងឧបភោគបរិភោគមួយចំនួន ។
➡️ ការចំណាយរបស់ ឯកឧត្តម ហ៊ុន ម៉ានិត ចំនួន៨០០,០០០៛
៥-ភូមិបែកអន្លូង ចាត់ឲ្យលោក ហ៊ុន ខី ប្រធានក្រុមការងារ និងសហការី នាំយកអំណោយចែកជូនបងប្អូនសមាជិកបក្សចំនួន១០គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកា ៥មុឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ។
➡️ ការចំណាយរបស់ ឯកឧត្តម ហ៊ុន ម៉ានិត ចំនួន១,០០០,០០០៛ និងថវិកាក្រុមការងារ ចំនួន៣០០,០០០៛
បន្ទាប់មកលោក ហេង វុទ្ធី និងសហការី ក៏បានបន្ដចុះជួបសំណេះសំណាលជាមួយប្រជាការពារឃុំទួលសំបួរចំនួន៤៨នាក់ និងបានឧបត្ថមថវិកា ក្នុងម្នាក់ៗទទួលបាន ថវិកា ៣០,០០០៛ សរុបជាថវិកាចំនួន១,៤៤០,០០០៛។
➡️សរុបជាថវិកាចំណាយរួមមាន
+ថវិការបស់ឯកឧត្ដម ហ៊ុន ម៉ានិត ចំនួន៤,០០០,០០០៛
+ថវិការបស់ខ្ញុំ ចំនួន ២,៦០០,០០០៛
+ថវិកាក្រុមការងារ ចំនួន១,៨០០,០០០៛
👉សរុបក្នុងការចំណាយ ៨,៤៤០,០០០៛។
ក្រុមការងារ ក៏បានបន្តចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើបញ្ជីឈ្មោះសមាជិកបក្សដែលមិនត្រឹមត្រូវនៅតាមភូមិ និងតាមតំបន់និមួយៗ ផងដែរ៕
No comments:
Post a Comment