ពលរដ្ឋជាជនរងគ្រោះម្នាក់បានប្តឹងលោកវ៉េងកុសល​ អធិការងស្រុកកៀនស្វាយ​ ពីបទប្រេីប្រាស់ហឹង្សា.. - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ពលរដ្ឋជាជនរងគ្រោះម្នាក់បានប្តឹងលោកវ៉េងកុសល​ អធិការងស្រុកកៀនស្វាយ​ ពីបទប្រេីប្រាស់ហឹង្សា..



ស្រុកកៀនស្វាយ.​ ពលរដ្ឋម្នាក់បានដាក់ពាក្យបណ្តឹងចូលមកលោកអធិការស្រុកកៀនស្វាយដោយសុំប្តឹងលោក​ វ៉េងកុសល​ មានតួនាទីជាអធិការងស្រុកកៀនស្វាយ​ទទួលផ្នែកព្រហ្មទណ្ឌ​ ថាបានប្រេីហឹង្សាមកលេីរូបខ្លួន 
យោងតាមពាក្យបណ្តឹងបានរៀបរាប់ថាខ្លួនមានឈ្មោះ​ សុឹមមាំង​ ភេទប្រុសអាយុ៥៣​ មុខរបរកសិករ​ ស្នាក់នៅភូមិកណ្តាល​ ឃុំបន្ទាយដែក​ ស្រុកកៀនស្វាយ​ ខេត្តកណ្តាលកាលពីថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៣​ វេលាម៉ោង១២នឹង១០នាទី​ មានឈ្មោះវ៉េងកុសល​ ​ជាអធិការងស្រុកកៀនស្វាយ​ បាននាំបក្សពួកចូលមកផ្ទះរបស់ខ្លួន​ រូបគាត់បានសួរថា​សល​ ឯងមកធ្វេីអ្វី? ស្រាប់តែឈ្មោះវ៉េងកុសល​ បានប្រាប់ថាមកចាប់អ្នកលេងជល់មាន់ដី​ រូបខ្ញុំបានប្រាប់ថាគ្មានទេ​ ស្រាប់តែឈ្មោះ​ វ៉េងកុសល​ ទះមករូបគាត់មួយដៃចំកញ្ចឹងកពីខាងក្រោយ​ បណ្តាលអោយរូបគាត់វិលមុខរកដូលទៅដី​ បន្ទាប់មកឈ្មោះ​ វ៉េងកុសល​ នឹងបក្សពួក​ បានមកឈរនៅមុខផ្ទះរបស់គាត់វិញ​ ចំណែករូបគាត់ត្រូវបានក្មួយបញ្ជួនមកកាន់មន្ទីពេទ្យព្រោះរូបគាត់មានជំងឺប្រចាំកាយផង។ចំពោះការចោទប្រកាន់ពីសំណាក់​ លោក​ សុឹមមាំង​ ទៅលេីលោក​ វ៉េងកុសល​ មានតួនាទីជាអធិការងស្រុកកៀនស្វាយនេះ 



អង្គភាពសារព័ត៌មាន(meassoranews)បានព្យាយាមទំនាក់ទំនងទៅលោក​ វ៉េងកុសល​ តាមរយះបណ្តាញសង្គម​ Telegream​ ចង់ដឹងព័ត៌មានបន្ថែមដែរ​ លោកចូលមេីលតែមិនបានឆ្លេីយតបនោះទេ។ជនរងគ្រោះបានសំណួមពរដល់លោក​ ព្រំុសំណាង​ អធិការនគរបាលស្រុកកៀនស្វាយមេត្តាជួយស្វែងរកយុត្តិធម៌ដល់រូបគាត់ផង​ ជាពិសេសលោកឧត្តមសេនីយ៍ទោ​ ឈឿនសុចិត្ត​ ស្នងការនគបាល​ ខេត្តកណ្តាល


ជួយត្រួតពិនិត្យនឹងមានវិធានការទៅមន្ត្រីក្រោមឱវាទផងទាន​ មិនថាតែសម្ថកិច្ចឬក៏ប្រជាពលរដ្ឋធម្មតានោះទេគឺមានសិទ្ធិស្មេីៗភាពគ្នាចំពោះមុខច្បាប់​ ប្រសិនពលរដ្ឋបានប្រព្រឹត្តអ្វីខុសទៅនឹងផ្លូវច្បាប់​ សម្ថកិច្ចមានតួនាទីចាប់ខ្លួនក៏កសាងសុំណុំរឿងចាត់ការទៅតាមនិតិវិធីនៃច្បាប់​ មិនគួរណាអាងមានតួនាទីមានស្បែកខ្លាពាក់ហេីយចង់វ៉ៃធ្វេីបាបអ្នកណាតាមតែអំពេីចិត្តបាននោះទេ។ 


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages