តើលោកជាង ជានរណាបានជាហ៊ានបើកល្បែងស៊ីសងអាប៉ោង នៅផ្ទះលោកសុខ ដែលសិត្ថនៅក្នុងភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ កំពុងបើកលេងជារៀងរាល់ថ្ងៃ ខណៈអាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានបង្រ្កាប សង្ស័យជាឆ្នាំងបាយ
បន្ទាយមានជ័យ៖ល្បែងស៊ីសងអាប៉ោងដុះស្លែ មួយកន្លែងនៅផ្ទះលោកឧត្តមសេនីយ៍ម្នាក់ ឈ្មោះលោកសុខ កំពុងបើកដំណើរការយ៉ាងរលូន ក្នុងនោះអស់លោកអាជ្ញាធរនិងសមត្ថកិច្ចស្រុកអូរជ្រៅ ទំនងផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត។ ប្រភពព័ត៌មានបានបង្ហើបអោយដឹងថា?ជា
រៀងរាល៎ថ្ងៃ ក្រុមអ្នកញៀនល្បែង បានប្រមូលផ្តុំក្បាលគ្នា សម្រុកចូលទៅលេងល្បែងស៊ីសង អាប៉ោងដុះស្លែ ដោយបាននាំគ្នាភ្នាល់ដាក់លុយ ស្រែកហ៊ោកញ្រ្ជៀវអឺងកង គ្មានញញើតនិងទោសទណ្ឌបន្តិចណាទាល់តែសោះ។
សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
ពាក់ព័ន្ធនិងជុំវិញករណី ល្បែងស៊ីសងអាប៉ោងខាងលើនេះ មហាជននៅក្នុងស្រុកអូរជ្រៅ បានសំណូមពរ ដល់លោកសិទ្ធ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ ពិសេសលោកអ៊ុំ រាត្រី ចៅហ្វាយខេត្តបន្ទាយមានជ័យ សូមមេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់និងអាប៉ោង នៅចំណុចខាងលើ ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចស្រុកអូរជ្រៅ ទំនងនាំគ្នាផ្គើននិងបទបញ្ជារបស៎សម្តេចជោហ៊ុនសែន ។
No comments:
Post a Comment