ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ម្ចាស់ជំនួយ ដើម្បីស្វែងយល់អំពីតួនាទីរបស់មន្ត្រីនគរបាលឃុំ សង្កាត់ ស្រុក ខណ្ឌ និងខេត្ត….!
ខេត្តកណ្តាល៖នៅរសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែ ផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់តាំងក្រុមការងារដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឈុន ស៊ីណាត ស្នងការរងផែនការងារសេនាធិការ លោកស្រីឧត្តមសេនីយ៍ត្រី ឈឹម វណ្ណនី ស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកឧត្តមសេនីយ៍ត្រី គង់ ស៊ីដន ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដើម្បីជួបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ម្ចាស់ជំនួយ ដើម្បីស្វែងយល់អំពីតួនាទីរបស់មន្ត្រីនគរបាលឃុំ សង្កាត់ ស្រុក ខណ្ឌ និងខេត្ត ក្នុងការលើកកម្ពស់សិទ្ធិកុមារតាមរយៈការអនុវត្តច្បាប់ស្តីពីយុត្តិធម៌អនីតិជន និងនីតិវិធីកុមារមេត្រី ដែលទទួលការបណ្តុះបណ្តាលរួចរាល់ហើយ នៅសាលប្រជុំគណៈស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។
No comments:
Post a Comment