ទីតាំងមាន់ជល់នៅភូមិថ្មសំលៀង ឃុំបាក់ស្នា សង្ស័យជាឆ្នាំងបាយរបស់អស់លោកអាជ្ញាធរ និងសមត្ថកិច្ចស្រុកសន្ទុក
កំពង់ធំ៖មហាជនបានសំណូមពរដល់លោកម៉ែន លី ស្នងការខេត្តកំពង់ធំ និងលោកងួន រតនះ ចៅហ្វាយខេត្តកំពង់ធំ សូមមេត្តាជួយចាត់វិធានការណ៌ តាមផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់និងអាប៉ោង នៅចំណុចភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បាននិងកំពុងតែធ្វើសកម្មភាពលួចលាក់បើកលេងជារៀងរាល់ថ្ងៃ ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចស្រុកសន្ទុក បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងរាជធានីខេត្ត។
សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
ពាក់ព័ន្ធនិងបទល្មើសល្បែងស៊ីសងខាងលើនេះ មហាជននៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានដាក់ការសង្ស័យថា?ទីតាំងល្បែងស៊ីសងខាងលើនេះ អាចជាឆ្នាំងបាយអស់លោកអាជ្ញាធរនិងសមត្ថកិច្ចស្រុកសន្ទុកផងក៌មិនដឹង? ទើបអស់លោកបានជានាំគ្នារក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ពិសេសមិនអនុវត្តន៌នូវគោលនយោបាយភូមិ ឃុំមានសុវត្ថភាព របស់ក្រសួងមហាផ្ទៃ។
No comments:
Post a Comment