ទីតាំងមាន់ជល់តាមអនឡាញ លួចបង្កប់ តាមហាងលក់កាហ្វេជាច្រើនកន្លែង កំពុងបេីកលេងយ៉ាងពេញបន្ទុក ក្នុងស្រុកត្រពាំងប្រាសាទ ចំណែកឯលោក ជ័យ វាសនាទើបតែទ្បើងកាន់ដំណែងជាអធិការ តើមានសម្ថភាពបង្រ្កាបដែលរឺទេ??? - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ទីតាំងមាន់ជល់តាមអនឡាញ លួចបង្កប់ តាមហាងលក់កាហ្វេជាច្រើនកន្លែង កំពុងបេីកលេងយ៉ាងពេញបន្ទុក ក្នុងស្រុកត្រពាំងប្រាសាទ ចំណែកឯលោក ជ័យ វាសនាទើបតែទ្បើងកាន់ដំណែងជាអធិការ តើមានសម្ថភាពបង្រ្កាបដែលរឺទេ???


ទីតាំងមាន់ជល់តាមអនឡាញ លួចបង្កប់ តាមហាងលក់កាហ្វេជាច្រើនកន្លែង កំពុងបេីកលេងយ៉ាងពេញបន្ទុក ក្នុងស្រុកត្រពាំងប្រាសាទ ចំណែកឯលោក ជ័យ វាសនាទើបតែទ្បើងកាន់ដំណែងជាអធិការ តើមានសម្ថភាពបង្រ្កាបដែលរឺទេ???


ឧត្តរមានជ័យ ៖ ប្រភពពីប្រជាពលរដ្ឋ រស់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានបញ្ជាក់ឲ្យដឹងថា ល្បែងបញ្ជាល់មាន់តាមអនឡាញ បង្កប់ក្នុងហាងកាហ្វេ កំពុងបេីកភ្នាល់ដាក់លុយលេងសុីសងខុសច្បាប់ យ៉ាងពពាក់ពពូន  បែរជាអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មិនទាន់ចាត់វិធានការបង្រ្កាប សង្ស័យសម្ងំទទួលផលប្រយោជន៍ ជាថ្នូរ។


សេចក្តីរាយការណ៍ បានបង្ហេីបទៀតថា ល្បែងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញ នៅក្នុងស្រុកត្រពាំងប្រាសាទមានចំនួនបីកន្លែង ទី១.(នៅក្នុងហាងលក់កាហ្វេ នៅភូមិទំនប់ខ្នោ) ទី២.(ក្នុងហាងលក់កាហ្វេ ជិតផ្សារទំនប់ដាច់) និង ទី៣.(ក្នុងហាងលក់កាហ្វេ យីហោ វឌ្ឍនា កាហ្វេមណ្ឌលគិរី)ខាងត្បូងរង្វង់មូលត្រពាំងប្រាសាទចម្ងាយប្រហែលជាង ២០០ ម៉ែត្រ។


ដោយឡែកកន្លែងនីមួយៗ មានអ្នកចូលទៅលេងយ៉ាងច្រើនកុះករ ភ្នាល់ដាក់លុយមួយគូៗ រាប់ម៉ឺនរៀល ទៅរាប់សែនរៀលអ្នកខ្លះចាញ់ល្បែងអស់លុយរាប់លានរៀលក៏មានដែរក្នុងមួយថ្ងៃៗ ចំណែកឯលោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ និងលោក ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ ដែលទើបនិងឡើងកាន់តំណែងថ្មី មិនមានចាត់វិធានការទប់ស្កាត់និងបង្ក្រាបសោះឡើយសង្ស័យជាឆ្មំាងបាយ


ជុំវិញករណីបនល្បែងសុីសងខុសច្បាប់នេះ ប្រជាពលរដ្ឋរស់នៅក្នុង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានលើកឡើងថាៈ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ ខ្លាចកើតមានបញ្ហាអសន្តិសុខ(ពោលគឺ)ដូចជា អំពើចោរកម្ម ចោរលួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ល។


សូមរំលឹកថាៈ កាលពីថ្ងៃ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យ គណៈអភិបាល ទាំង២៥ រាជធានី ខេត្ត ក្រុង ត្រូវតែបង្ក្រាបរាលើទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដោយគ្មានការលើកលែងឡើយ។


សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថាៈ បើអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណា មិនហ៊ានចាត់វិធានការទប់ស្កាត់និងបង្រ្កាប បនល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង៕


ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ ក៏ដូចជាមហាជនទូទៅ សូមស្នើរទទូចដល់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ជាពិសេស លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ សូមចាត់វិធានការទប់ស្កាត់និងបង្ក្រាប ទីតាំងបនល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញខុសច្បាប់ ដែលកំពុងលាក់ខ្លួនពួនសម្ងំលេងនៅក្នុង(ហាងលក់កាហ្វេ)ជាច្រើនកន្លែង ស្ថិតនៅក្នុងមូលដ្ឋានខាងលើនេះផង។



No comments:

Post a Comment

សុខភាពនិងសម្រស់

Pages