ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំ ស្ដីពី ការត្រៀមរៀបចំពិធីកាត់ឫសសីមាព្រះវិហារ វត្តព្រះបារមីវង្គដ្ឋបូរីកបិលភ័ស្តុ ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
រាជធានីភ្នំពេញ ៖ នៅសាលារាជធានីភ្នំពេញ ថ្ងៃអង្គារ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៧៦ ត្រូវនឹងទី២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំស្ដីពី ការត្រៀមរៀបចំពិធីកាត់ឫសសីមាព្រះវិហារ វត្តព្រះបារមីវង្គដ្ឋបូរីកបិលភ័ស្តុ ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន៕
No comments:
Post a Comment