អបអរសាទរ ខួបអនុស្សាវរយ៍លើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ "ស្ត្រីរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល" - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

អបអរសាទរ ខួបអនុស្សាវរយ៍លើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ "ស្ត្រីរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល"


អបអរសាទរ ខួបអនុស្សាវរយ៍លើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ "ស្ត្រីរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល"


កំពង់ចាម៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២ ដើម្បីចូលរួមលើកកម្ពស់ស្ត្រីឱ្យមានភាពយុត្តិធម៌ក្នុងការទទួលសិទ្ធិ និងប្រើសិទ្ធិដើម្បីជួយកាត់បន្ថយទប់ស្កាត់ និងលុបបំបាត់ចោលបញ្ហាទាំងឡាយដែលរងការរំលោភបំពានគ្រប់រូបភាពចំពោះស្រ្តីភេទ ជាពិសេសគឺសិទ្ធស្មើគ្នារវាងបុរស និងស្ត្រី។


ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំនេះគឺមានប្រធានបទ "ស្ត្រីរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល" ដែលប្រធាននេះបានឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្នក្នុងគោលបំណងរំលេចពីការចូលរួមរបស់ស្ត្រីដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសនៅក្នុងយុគសម័យឌីជីថលនេះ។


ពិធីអបអរសាទរនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងលោកគ្រូ អ្នកគ្រូជាច្រើនរូបទៀត។


ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ត្រី ដែលបានចូលរួមគ្រប់សកម្មភាព និងគ្រប់វិស័យ ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ជាក់ស្ដែងសម្រាប់ក្រសួងអប់រំ យុវជន និងកីឡាវិញមានស្ត្រីបម្រីការងាររហូតដល់ជាង៥០% 


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages