លោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិន មានអំណាចនិងឥទ្ធិពល បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ ? - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិន មានអំណាចនិងឥទ្ធិពល បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ ?


លោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិន មានអំណាចនិងឥទ្ធិពល បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ ?


តាកែវ ÷ ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិភ្នំដិន បានឱ្យដឹងថាលោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ មានអំណាចនិងឥទ្ធិពល បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ជាច្រើនឆ្លងកាត់ព្រំដែន ចូលមកកម្ពុជា យ៉ាងអនាធិបតេយ្យ។ប្រភពដដែលបានឱ្យដឹងទៀតថា ទំនិញច្រើនប្រភេទដែលឈ្មួញនាំចូលតាមច្រកភ្នំដិន បង់ពន្ធត្រឹម៣៥ទៅ៤០ភាគរយប៉ុណ្ណោះ ។ 


ក្រៅពីនេះគឺឈ្មួញឃុបឃិតបែងចែកផលប្រយោជន៍ជាមួយលោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិន យ៉ាងរលូន ដោយគ្មានខ្លាចញញើត មន្ត្រីថ្នាក់លើបន្តិចសោះឡើយ។


ទោះបីជាយ៉ាងណាបញ្ហាខាងលើនេះគឺជារឿងដែលត្រូវឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវតែចាត់វិធានការ មិនត្រូវទុកបណ្តែតបណ្តោយឱ្យលោកកែវ ផាន សម្ងំកើបលុយ ដែលខ្លួននិងបក្សពួកឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយតទៅទៀតទេ។


ចំនែកលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទំនងជាមើលរំលង លោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិន ហើយមើលទៅ បានជាទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ហូរចូលតាមច្រកភ្នំដិន យ៉ាងពេញបន្ទុកគឺ ដឹកជញ្ជូនទំនិញ និងចូលដល់រាជធានីភ្នំពេញ យ៉ាងរលូនព្រោះមានការឃុបឃិតពីមេគយចល័តក្នុងខេត្តទាំង២នេះ គ្មានញញើតនិងខ្វល់អ្វីៗទាំងអស់ឱ្យតែបានលុយចូលហោប៉ៅខ្លួន៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages