ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំប្រារព្ធនូវពិធីបេីកវគ្គបំប៉នជំនាញ ការពារទប់ទល់នឹងសភាពការណ៍ ដល់កងកម្លាំងអន្តរាគមន៍ពិសេស និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ព្រមទាំងប័ណ្ណសរសេីរជូនដល់មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការងនគរបាលជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំប្រារព្ធនូវពិធីបេីកវគ្គបំប៉នជំនាញ ការពារទប់ទល់នឹងសភាពការណ៍ ដល់កងកម្លាំងអន្តរាគមន៍ពិសេស និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ព្រមទាំងប័ណ្ណសរសេីរជូនដល់មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការងនគរបាលជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ខ្លូត ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងជាតំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។
ពិធីបេីកវគ្គនេះដែរ ក៏មានការអញ្ចេីញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ ប្រតិភូអមដំណេីរ លោកឧត្តមសេនីយ៍ស្នងការ ខេត្តកំពង់ចាម-ត្បូងឃ្មុំ លោក-លោកស្រីស្នងការរង អនុប្រធានផែន នាយការិយាល័យជំនាញ លោកអធិការនគរបាលស្រុក-ក្រុងទាំង១០ និងសិក្ខាកាមចំនួន១០០នាក់ ។
ឯកឧត្ដម អគ្គស្នងការរង និងឯកឧត្តម អភិបាលរងខេត្ត បានអញ្ជេីញផ្ដល់កិត្តិយសជាគណៈអធិបតីក្នុងការប្រគល់ប័ណ្ណសរសេីរដល់គ្រូបង្គោល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមចំនួន៩នាក់ និងសិក្ខាកាមចំនួន៦៣នាក់ ។
ក្នុងឱកាសនោះ ឯកឧត្ដម អគ្គស្នងការរង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ ឧបត្ថម្ភជាថវិកាដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ថវិកាចំនួន ៥លានរៀល សម្រាប់ជួយសម្រួលដល់ដំណេីរការបណ្ដុះបណ្ដាលវគ្គបំប៉ននេះ និងឧបត្ថម្ភថវិកាដល់សិក្ខាកាម ចំនួន១០០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៤មុឺនរៀល ផងដែរ សរុបជាថវិកាចំនួន៩លានរៀល ៕
No comments:
Post a Comment