លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី បានដឹកនាំលោក-លោកស្រី ស្នងការរង នាយការិយាល័យជំនាញ ចូលរួមក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលដងក្ដា នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ។
កំពង់ចាម៖នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោក ទុន ណេត អភិបាល នៃអភិបាលស្រុកស្ទឹងត្រង់ បានដឹកនាំលោក-លោកស្រី ស្នងការរងនាយការិយាល័យជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ចូលរួមក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលដងក្ដានៃអធិការដ្ឋាននគរបាលស្រុក
ស្ទឹងត្រង់។
អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលមួយនេះមានទំហំទទឹង១១ម៉ែត្រ បណ្ដោយ៧ម៉ែត្រ (ស្របតាមស្តង់ដាររបស់ក្រសួងមហាផ្ទៃ) ដែលទទួលបានការឧបត្ថម្ភពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងដោយមានការចលនាគាំទ្រឧបត្ថម្ភពីលោកឧត្តមសេនីយស្នងការនគរបាលខេត្ត កងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដងក្ដា ព្រមទាំង សប្បុរសជននានាក្នុងស្រុក និងក្រៅ ផងដែរដោយគ្រោងចំណាយលេីការសាងសង់ថវិកាប្hរមាណជិត២មុឺនដុលា្លរអាមេរិក។
ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នូវថវិកា 1000$ ប្រគល់ជូនលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដងក្ដា សម្រាប់ការចាក់ដីបំពេញបន្ថែមក្នុងបរិវេណប៉ុស្តិ៍ និងជូនបច្ច័យតាជី យាយជី ១៣នាក់ ម្នាក់ៗទទួលបាន បច្ច័យ០១មុឺនរៀល និងក្រម៉ា០១ តាអាចារ្យម្នាក់ បច្ច័យ ០៥មុឺនរៀល និងក្រម៉ា០១ ។
បន្ទាប់មក លោកឧត្តមសេនីយ៍ស្នងការ បានបន្ដចុះត្រួតពិនិត្យការសាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលមេសរជ្រៃ និងប៉ុស្ត៍នគរបាលរដ្ឋបាល ទួលព្រះឃ្លាំង នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដែលបាននឹងកំពុងដំណេីរការសាងសង់ សម្រេចបាន៥០ភាគរយ និងបន្ដចុះសាកសួរទុក្ខកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រក នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ផងដែរ៕
No comments:
Post a Comment