លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការខេត្តកំពង់ចាមអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយណែនាំផែនការ កាពារ សន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម
កំពង់ចាម នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារចាំបាច់ និងផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ប្រតិភូអមដំណើរ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ដែលឆ្លងកាត់ភូមិសាស្ដ្រខេត្តកំពង់ចាម និងក្នុងពិធីបុណ្យផ្សេងៗ នាពេលខាងមុខនេះ ។
កិច្ចប្រជុំនេះដែរ មានការអញ្ជេីញចូលរួមពីលោក-លោកស្រី ស្នងការរង នាយការិយាល័យជំនាញគ្រប់រូប លោកអធិការនគរបាលស្រុក-ក្រុង ៕
No comments:
Post a Comment