អស់លោកអាជ្ញាធរនិងសមត្ថកិច្ច ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី សង្ស័យត្រូវថ្នាំសណ្តំរបស់មេបនល្បែងស៊ីសងមាន់ជល់អនឡាញអស់ហើយទេដឹង ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោ និងក្រសួងមហាផ្ទៃ។ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

អស់លោកអាជ្ញាធរនិងសមត្ថកិច្ច ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី សង្ស័យត្រូវថ្នាំសណ្តំរបស់មេបនល្បែងស៊ីសងមាន់ជល់អនឡាញអស់ហើយទេដឹង ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោ និងក្រសួងមហាផ្ទៃ។


អស់លោកអាជ្ញាធរនិងសមត្ថកិច្ច ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី សង្ស័យត្រូវថ្នាំសណ្តំរបស់មេបនល្បែងស៊ីសងមាន់ជល់អនឡាញអស់ហើយទេដឹង ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោ និងក្រសួងមហាផ្ទៃ។



មហាជនបានសំណូមពរដល់លោកឡោ សុខា ស្នងការខេត្តមណ្ឌលគិរី និងលោកថង សាវុន ចៅហ្វាយខេត្តមណ្ឌលគិរីសូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញ នៅក្នុងតារាងបាលទះមួយកន្លែង នៅទល់មុខការ៉ាស់ជុលជួលរថយន្តតារ៉ូយ ស្ថិតនៅភូមិចំការតែសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលកំពុងតែលួចលាក់បើលេងយ៉ាងអនាធិបតេយ្យជាទីបំផុត ។


ក្នុងនោះអស់លោកអាជ្ញាធរនិងសមត្ថកិច្ច ក្រុងសែនមនោរម្យ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសង នៅទូទាំងរាជធានីខេត្ត ពិសេសមិនអនុវត្តន៌នូវគោលនយោបាយភូមិឃុំ មានសុវត្ថភាពរបស់ក្រសួងមហាផ្ទៃទៀតផង ។


សូមជម្រាបថា៖ កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។


ពាក់ព័ន្ធនិងជុំវិញករណី ល្បែងស៊ីសងមាន់ជល់អនឡាញខាងលើនេះ មហាជនបានដាក់ការសង្ស័យថា អស់លោកអាជ្ញាធរនិងសមត្ថកិច្ចក្រុងសែនមនោរម្យ អាចត្រូវថ្នាំសណ្តំពីមេបនល្បែងស៊ីសងមាន់ជល់អនឡាញខាងលើនេះអស់ហើយទេដឹង ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោ និងក្រសួងមហាផ្ទៃ។

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages