ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចមានស្ថានទម្ងន់ទោស ( ប្រេីប្រាស់កាំបិតកាប់យកស្លាកលេខម៉ូតូ និង ទូរស័ព្ទដៃ ) ០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យ ចំនួន ០៨ នាក់ មកកាន់ស្នងការដ្ឋានដេីម្បីធ្វេីការសាកសួរ ។
👮 ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោក វរសេនីយ៍ទោ ភួង ចន្ទ័តារា ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងមានការសម្របសម្រួលទៅលេីនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២៣ វេលាម៉ោង ២២:៥០ នាទី នៅចំណុចបន្ទប់ជួលស្ថិតនៅក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ និង កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ ដែលដឹកនាំដោយលោក វរសេនីយ៍ទោ យុត តុងហូ ជាអធិការ ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចមានស្ថានទម្ងន់ទោស ( ប្រេីប្រាស់កាំបិតកាប់យកស្លាកលេខម៉ូតូ និង ទូរស័ព្ទដៃ ) ០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យ ចំនួន ០៥ នាក់ មកកាន់ស្នងការដ្ឋានដេីម្បីធ្វេីការសាកសួរ ។
1️⃣ ឈ្មោះ សឿប ម៉េងសឺ ហៅ សឺ ធំ ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
2️⃣ ឈ្មោះ ម៉េង សឺ ហៅ សឺ តូច ភេទប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅភូមិវត្តរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
3️⃣ ឈ្មោះ អឿង រ៉ាវីត ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិបល្ល័ង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
4️⃣ ឈ្មោះ យឹម ដារ៉េ ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
5️⃣ ឈ្មោះ នឿត ប្រុសវីត ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិវត្តរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្រោយពីសមត្ថកិច្ចយេីងធ្វេីការសាកសួររួចរហូតដល់ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២៣ វេលាម៉ោង ១២:៤១ នាទី នៅចំណុចភូមិព្រៃដាច់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងយេីងបានធ្វេីការនាំខ្លួនជនសង្ស័យ ចំនួន ០៣ នាក់ទៀត មកកាន់ស្នងការដ្ឋាន ដេីម្បីធ្វេីការសាកសួរបន្ត ។
1️⃣ ឈ្មោះ ឆៃ សុធា ហៅ អេន ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិបល្ល័ង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
2️⃣ ឈ្មោះ ម៉ឹង សីហា ហៅ ប៉ែត ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិព្រៃដាច់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
3️⃣ ឈ្មោះ ម៉ឹង កក្កដា ហៅ ប៉ឹក ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិព្រៃដាច់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
👉 តាមចម្លេីយសារភាពរបស់ជនសង្ស័យទាំង ០៨ នាក់ខាងលើ បានឆ្លេីយសារភាពថា កាលពីថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២៣ វេលាម៉ោង ប្រហែល ០១:១០ នាទី រំលងអាធ្រាត្រ នៅចំណុចជិតផ្សារវត្តតាមិម ស្ថិតនៅក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ក្រុមជនសង្ស័យខាងលេី បានធ្វេីសកម្មភាព ជិះម៉ូតូដេញកាប់ទៅលេីជនរងគ្រោះឈ្មោះ ចាន់ សុខលីម ហៅ ចិន ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង រួចយកស្លាកលេខម៉ូតូ និង ទូរស័ព្ទដៃ របស់ជនរងគ្រោះហេីយរត់គេចខ្លួនបាត់រហូតដល់ថ្ងៃខែខាងលេីទេីបកម្លាំងយេីងធ្វេីការនាំខ្លួនជនសង្ស័យទាំង០៨ នាក់មកធ្វេីការតាមនីតិវិធី ។
📍វត្ថុតាងដកហូតរួមមាន ៖
- កាំបិត ចំនួន ០៧ ដេីម
- ស្លាកលេខម៉ូតូ ចំនួន ០១ ដែលមានលេខ ភ្នំពេញ 1JK-4582 ដែលជារបស់ជនរងគ្រោះ
- ទូរស័ព្ទដៃ ម៉ាក Iphone 11 ពណ៌ បៃតង ចំនួន ០១ គ្រឿង ដែលជារបស់ជនរងគ្រោះ
- ម៉ូតូ ចំនួន ០៤ គ្រឿង
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ។
No comments:
Post a Comment