ល្បែងស៊ីសងជល់មាន់តាមអនទ្បាញពីទីតំាងជិតគ្នា នៅក្នុងដីទ្បូតាប៉ុក ឃុំពពេល សង្ស័យជាឆ្នាំងបាយរបស់អស់លោកអាជ្ញាធរ និងសមត្ថកិច្ច ស្រុកពញាក្រែក - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ល្បែងស៊ីសងជល់មាន់តាមអនទ្បាញពីទីតំាងជិតគ្នា នៅក្នុងដីទ្បូតាប៉ុក ឃុំពពេល សង្ស័យជាឆ្នាំងបាយរបស់អស់លោកអាជ្ញាធរ និងសមត្ថកិច្ច ស្រុកពញាក្រែក


ល្បែងស៊ីសងជល់មាន់តាមអនទ្បាញពីទីតំាងជិតគ្នា នៅក្នុងដីទ្បូតាប៉ុក ឃុំពពេល សង្ស័យជាឆ្នាំងបាយរបស់អស់លោកអាជ្ញាធរ និងសមត្ថកិច្ច ស្រុកពញាក្រែក



ខេត្តត្បួងឃ្មុំ៖ល្បែងស៊ីសងជល់មាន់តាមអនទ្បាញពីរកន្លែងធំៗដែលស្ថិតនៅក្នុងដីទ្បូតាប៉ុក ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងបើកលេងយ៉ាងអនាធិបតេយ្យ ជាទីបំផុតដោយក្រុមអ្នកញៀនល្បែង ហាក់គ្មានញញើតនិងទោសទណ្ឌបន្តិចណាទាល់តែសោះ(ពោល)អាជ្ញាធរនិងសមត្ថកិច្ចស្រុកពញាក្រែក ហាក់បីដូចជារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត។



សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។




មហាជន នៅក្នុងឃុំពពេល បានអោយដឹងថា?ក្រុមអ្នកញៀនល្បែង តែងតែផ្គុំក្បាលគ្នា ចូលទៅលេងល្បែងស៊ីសងជល់មាន់តាមអនទ្បាញ នៅចំណុចខាងលើនេះ ដោយគ្មានញញើតពីទោសទណ្ឌបន្តិចណាទាល់តែសោះ?ក្នុងនោះអាជ្ញាធរ និងសមត្ថកិច្ចស្រុកពញាក្រែក ហាក់នាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ។ដោយមហាជនបានដាក់ការសង្ស័យថា៖ទីតាំងល្បែងស៊ីសងជល់មាន់តាមអនទ្បាញ ខាងលើនេះនអាចជាឆ្នាំងបាយ របស់អស់លោកអាជ្ញាធរ និងសមត្ថកិច្ចស្រុកពញាក្រែក ក៌មិនដឹង?។



ពាក់ព័ន្ធនិងជុំវិញករណីល្បែងស៊ីសងជល់មាន់តាម ខាងលើនេះ មហាជន បានសំណូមពរ ដល់លោក ជាម ច័ន្ទសោភ័ណ ចៅហ្វាយខេត្តត្បូងឃ្មុំ ជាពិសេស លោកម៉ុន មាគ៌ា ចៅហ្វាយខេត្តត្បូងឃ្មុំ  សូមមេត្តាជួយត្រួតពិនិត្យ និងចាត់វិធានការបង្រ្កាប ទីតាំងល្បែងសុីសងអាប៉ោង ខាងលើនេះផង ដើម្បីអនុវត្តន៌ តាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុនសែន ស្តីពីការបង្ក្រាបបទល្មើសល្បែងស៊ីសងខុសគ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្ត។


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages