លោករឧត្តមសេនីយ៍ត្រី ហេង វុទ្ធីស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីបិទវគ្គបំប៉នជំនាញការពារទប់ទល់សភាពការណ៍ ដល់កងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។
កំពង់ចាម នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីបិទវគ្គបំប៉នជំនាញការពារទប់ទល់សភាពការណ៍ ដល់កងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។
ក្នុងពិធីបិទវគ្គនេះ ក៏មានការអញ្ជេីញចូលរួមពី លោក សុធា ពិសិដ្ឋ ព្រះរាជរង នៃអយ្យការអមសាលាដំបងខេត្ត និងជាតំណាង ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាខេត្តកំពង់ចាម តំណាងកងរាជអាវុធខេត្ត លោក-លោកស្រីស្នងការរង នាយការិយាល័យជំនាញ លោកអធិការនគរបាលស្រុក-ក្រុង ទាំង១០ សិក្ខាកាមចំនួន១០០នាក់ និងក្រុមសម្ដែងជាបាតុករចំនួន១៥០នាក់ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធីក៍បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភនូវថវិកា ចំនួន៣លានរៀល ដល់គ្រូបង្គោល និងអ្នករៀបចំកម្មវិធី ចំនួន១លានរៀល។ ជាមួយគ្នានោះដែរ លោកព្រះរាជអាជ្ញារង ក៏បានឧបត្ថម្ភដល់អ្នករៀបចំកម្មវិធីនូវថវិកា 500$ ផងដែរ ។
No comments:
Post a Comment