លោក សុក ចាន់ថា​ បើកដៃឲ្យលោក គង់ ប៊ុនលឿន ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ប្រព្រឹត្តអំពើពុករលួយពេញទំហឹងធ្វើឲ្យបាត់ចំណូលរដ្ឋយ៉ាងច្រើន - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោក សុក ចាន់ថា​ បើកដៃឲ្យលោក គង់ ប៊ុនលឿន ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ប្រព្រឹត្តអំពើពុករលួយពេញទំហឹងធ្វើឲ្យបាត់ចំណូលរដ្ឋយ៉ាងច្រើន


លោក សុក ចាន់ថា​ បើកដៃឲ្យលោក គង់ ប៊ុនលឿន ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ប្រព្រឹត្តអំពើពុករលួយពេញទំហឹងធ្វើឲ្យបាត់ចំណូលរដ្ឋយ៉ាងច្រើន


ប្រភពពីក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ផ្លូវជាតិលេខ៥ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នលោក គង់ ប៊ុនលឿន ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី នៅតែប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញទំហឹង។ ប្រភពបានឲ្យដឹងទៀតថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏នៅតែត្រូវបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ក្រោមការគ្រប់គ្រងរបស់លោក គង់ ប៊ុនលឿន ដដែល។ ចំណែកលោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានរក្សាភាពស្ងៀមស្ងាត់ បណ្តោយឲ្យលោក គង់ ប៊ុនលឿន ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងរលូន។


បើតាមប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ​ បានឲ្យដឹងថា ទាល់តែមានការបើកដៃពីលោក សុក ចាន់ថា ទើបលោក គង់ ប៊ុនលឿន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់។ បើទោះបីជាកន្លងមកក្រុមឈ្មួញ និងអាជីវករម្ចាស់រថយន្តដឹកជញ្ជូនទំនិញធ្លាប់បិទផ្លូវតវ៉ាយ៉ាងណាក៏ដោយ ក៏បច្ចុប្បន្នលោក សុក ចាន់ថា​ នៅតែបណ្តោយឲ្យលោក គង់ ប៊ុនលឿន ធ្វើអ្វីៗតាអំពើចិត្តរបស់ខ្លួនដដែល។ បញ្ហានេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនគួរបណ្តែតបណ្តោយតទៅទៀតនោះទេ។


ប្រភពស្និទ្ធនឹងលោក សុក ចាន់ថា បានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន ទើបលោក សុក ចាន់ថា​ ហ៊ានបើកដៃឲ្យលោក គង់ ប៊ុនលឿន ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ប្រព្រឹត្តអំពើពុករលួយពេញទំហឹង។ ជាក់ស្តែងក្រោយពេលលោក សុក ចាន់ថា ទទួលបានតំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ជំនួសលោក កឹម សុវណ្ណ គឺលោក សុក ចាន់ថា សាងភាពល្បីល្បាញខាងពុករលួយមិនចាញ់លោក កឹម សុវណ្ណ នោះទេ។ ដូច្នេះហើយទើបមានការជំរុញឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ពិនិត្យឡើងវិញផង។


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages