កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្តចំនួនបីនាក់ដឹកនាំដោយលោក វរសេនីយ៍ត្រី គង់ សុភ័ក្រ្តនាយប៉ុស្តិ៍និមិត្ត បានទទួលបទបញ្ជាពីលោកអធិការ ថាមានគេលេងល្បែងស៊ីសងនៅភូមិអូរជ្រៅ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៥និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្តចំនួនបីនាក់ដឹកនាំដោយលោក វរសេនីយ៍ត្រី គង់ សុភ័ក្រ្តនាយប៉ុស្តិ៍និមិត្ត បានទទួលបទបញ្ជាពីលោកអធិការ ថាមានគេលេងល្បែងស៊ីសងនៅភូមិអូរជ្រៅ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
បន្ទាប់ពីបានទទួលបទបញ្ជា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្ត បានចុះទៅដល់ទីតាំងឃើញមានរោងមួយទុកចោល នៅចំណុចខាងលើ តែពុំមានឃើញមានអ្នកលេងល្បែងស៊ីសងនោះទេ ។តាមបទបញ្ជារបស់លោកអធិការ ឱ្យរុះរើរោងនោះ ក្រោយមកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្តបានធ្វើការរុះរើរោងនោះមករក្សាទុកនៅប៉ុស្តិ៍។
No comments:
Post a Comment