លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជេីញចូលរួមក្នុងពិធីបូកសរុបលទ្ធផលនៃការពិភាក្សាតាមក្រុមនីមួយៗ នៃអង្គសន្និបាត ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។
នៅព្រឹកថ្ងៃអង្គារ៍ ទី១៤ ខែមីនា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជេីញចូលរួមក្នុងពិធីបូកសរុបលទ្ធផលនៃការពិភាក្សាតាមក្រុមនីមួយៗ នៃអង្គសន្និបាត ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។
ដោយមានអញ្ចេីញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាលស្រុក-ក្រុងមេឃុំ-ចៅសង្កាត់ និងនាយប៉ុស្ត៍នគរបាលរដ្ឋបាល ទាំង១០៩ ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត និងឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានផ្ដល់កិត្តិយសប្រគល់ជូននូវប័ណ្ណសរសេីរដល់រដ្ឋបាលខេត្ត,មន្ទីរអង្គភាពជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធ និងឃុំ-សង្កាត់ ដែលទទួលបានជ័យលាភីក្នុងការប្រឡងប្រណាំង ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ៕
No comments:
Post a Comment