ល្បែងសុីសងអាប៉ោង នៅក្នុងឃុំសឿ សង្ស័យជាឆ្នាំងបាយរបស់អស់លោកអាជ្ញាធរ និងសមត្ថកិច្ច ស្រុកមង្គលបូរី - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ល្បែងសុីសងអាប៉ោង នៅក្នុងឃុំសឿ សង្ស័យជាឆ្នាំងបាយរបស់អស់លោកអាជ្ញាធរ និងសមត្ថកិច្ច ស្រុកមង្គលបូរី


ល្បែងសុីសងអាប៉ោង នៅក្នុងឃុំសឿ សង្ស័យជាឆ្នាំងបាយរបស់អស់លោកអាជ្ញាធរ និងសមត្ថកិច្ច ស្រុកមង្គលបូរី


ខេត្តបន្ទាយមានជ័យ៖ល្បែងស៊ីសងបាញ់អាប៉ោង  មួយកន្លែងស្ថិតនៅក្នុងភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កំពុងបើកលេងយ៉ាងអនាធិបតេយ្យ ជាទីបំផុតដោយក្រុមអ្នកញៀនល្បែង ហាក់គ្មានញញើតនិងទោសទណ្ឌបន្តិចណាទាល់តែសោះ(ពោល)អាជ្ញាធរនិងសមត្ថកិច្ចស្រុកមង្គលបុរី ហាក់បីដូចជារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត។


សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។



មហាជន នៅក្នុងឃុំសឿ បានអោយដឹងថា?ក្រុមអ្នកញៀនល្បែង តែងតែផ្គុំក្បាលគ្នា ចូលទៅលេងល្បែងស៊ីសងអាប៉ោង នៅចំណុចខាងលើនេះ ដោយគ្មានញញើតពីទោសទណ្ឌបន្តិចណាទាល់តែសោះ?ក្នុងនោះអាជ្ញាធរ និងសមត្ថកិច្ចស្រុកមង្គលបុរី ហាក់នាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ។ដោយមហាជនបានដាក់ការសង្ស័យថា៖ទីតាំងល្បែងស៊ីសងអាប៉ោង ខាងលើនេះនអាចជាឆ្នាំងបាយ របស់លោកអាជ្ញាធរ និងសមត្ថកិច្ចស្រុកមង្គលបុរីផង ក៌មិនដឹង?។


ពាក់ព័ន្ធនិងជុំវិញករណីល្បែងស៊ីសង អាប៉ោង ខាងលើនេះ មហាជន បានសំណូមពរ ដល់លោក អ៊ុំ រាត្រី ចៅហ្វាយខេត្តបន្ទាយមានជ័យ ជាពិសេស លោកសិទ្ធ ឡោះ ចៅហ្វាយខេត្តបន្ទាយមានជ័យ  សូមមេត្តាជួយត្រួតពិនិត្យ និងចាត់វិធានការបង្រ្កាប ទីតាំងល្បែងសុីសងអាប៉ោង ខាងលើនេះផង ដើម្បីអនុវត្តន៌ តាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុនសែន ស្តីពីការបង្ក្រាបបទល្មើសល្បែងស៊ីសងខុសគ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្ត។

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages