នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណេីរឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ននិងបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ២ខ្សែ ប្រវែង ១៨,២៤គីឡូម៉ែត ចាប់ពីឃុំព្រែករំដេង ដល់ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ហ៊ុន ម៉ានិត នាយករងខុទ្ធការល័យសសម្តេចតេជោ -អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកម្ម និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
បន្ទាប់មក លោកឧត្តមសេនីយ៍ស្នងការក៏បានបន្ដចុះសួរសុខទុក្ខ និងត្រួតពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលជីបាល នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ដែលប៉ុស្តិ៍នេះមានសភាពចាស់ទ្រុឌទ្រោម និងជម្រុញចលនាការសាងសង់អាគារថ្មី នាពេលខាងមុខនេះ ៕
No comments:
Post a Comment