ល្បែងស៊ីសងមាន់ជល់តាមអនឡាញ នៅក្នុងឃុំអន្លង់ត្នោត សង្ស័យជាឆ្នាំងបាយ របស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចស្រុកក្រគរ
ពោធ៌សាត់៖មហាជននៅក្នុងឃុំអន្លងត្នោត ស្រុកក្រគរ ខេត្តពោធ៌សាត់ បានសំណូមពរដល់លោកស ថេង ស្នងការខេត្តពោធ៌សាត់ ពិសេសលោកខូយ ដារី ចៅហ្វាយខេត្តពោធ៌សាត់ សូមមេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ស្ថិតនៅភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងមានទីតាំងជាច្រើនទៀត នៅតាមបណ្ដាលឃុំជាច្រើនទៀត ក្នុងស្រុកក្រគរ។ ខណះពេលដែលអស់លោកអាជ្ញាធរ និងសមត្ថកិច្ចស្រុកក្រគរ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ផ្គើននិង បទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្ត។
No comments:
Post a Comment