សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍សន្និបាតត្រួតពិនិត្យការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងឯកសារពាក់ព័ន្ធ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍សន្និបាតត្រួតពិនិត្យការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងឯកសារពាក់ព័ន្ធ


សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍សន្និបាតត្រួតពិនិត្យការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងឯកសារពាក់ព័ន្ធ


រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ឆ្លងរបាយការណ៍សន្និបាតត្រួតពិនិត្យការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងឯកសារពាក់ព័ន្ធ នៅទីស្ដីការក្រសួងមហាផ្ទៃ។


កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តមអគ្គនាយក អគ្គនាយករង ប្រធាន និងអនុប្រធានអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។


អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ទាំងថ្នាក់ដឹកនាំកម្រិតនយោបាយ និងកម្រិតបច្ចេកទេស ដែលបានដឹកនាំរៀបចំសេចក្ដីព្រាងឯកសារពាក់ព័ន្ធនានាសម្រាប់ការរៀបចំសន្និបាតក្រសួងមហាផ្ទៃ និងបានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យឆ្លងរបាយការណ៍នាពេលនេះ។


ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានរាយការណ៍ក្នុងកិច្ចប្រជុំថា ឯកសារដែលបានដាក់ឆ្លងកិច្ចប្រជុំនាថ្ងៃនេះ រួមមានកម្មវិធីសន្និបាត សុន្ទរកថា បើកសន្និបាតរបស់សម្ដេចក្រឡាហោម ស ខេង ប្រធានបទពិភាក្សា សេចក្ដីព្រាងរបាយការណ៍ត្រួតពិនិត្យការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងការងារមួយចំនួនទៀត។


សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានរៀបចំសន្និបាតជារៀងរាល់ឆ្នាំ ដើម្បីបូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆ្នាំចាស់ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំថ្មី៕



No comments:

Post a Comment

សុខភាពនិងសម្រស់

Pages