លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងខេត្តកណ្តាល ចូលរួមពិធីបិទវគ្គបំប៉នជំនាញកសាងបណ្តាញមូលដ្ឋានស្ងាត់
(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមពិធីបិទវគ្គបំប៉នជំនាញកសាងបណ្ដាញមូលដ្ឋានស្ងាត់របស់កម្លាំងសន្ដិសុខ និងវគ្គបំប៉នជំនាញបច្ចេកទេសព្រហ្មទណ្ឌ នៅសាលានគរបាលជាតិមិត្ដភាពកម្ពុជា-វៀតណាម ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
No comments:
Post a Comment