លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ។
នៅព្រឹកថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ។
ពិធីសំណេះសំណាលនេះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បាននាំយកអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ធ្វេីការផ្សព្វផ្សាយណែនាំ ដល់គ្រប់កងកម្លាំងទាំងអស់ ដេីម្បីទទួលអនុវត្តលេីការងារជំនាញ និងការងារនៅក្នុងមូលដ្ឋានប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព ។
ដោយមានការអញ្ជេីញចូលរួមពី លោកស្នងការរង ទទួលផែនការងារសេនាធិការ លោកស្នងការរង ជាប្រធាន-អនុប្រធានក្រុមការងារតាមដានត្រួតពិនិត្យ ពង្រឹងដឹកនាំការងារនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម លោកស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងប្រឆាំងគ្រឿងញៀន លោក-លោកស្រី អធិការ-អធិការរងរហូតដល់មន្រ្តី និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤ សង្កាត់ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ៕
No comments:
Post a Comment