នៅរសៀលថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២២ និងលេីកទិសដៅបន្តសម្រាប់ឆ្នាំ២០២៣ ។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជេីញចូលរួមពី លោកស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន លោកនាយ-នាយរងនាយរងការិយាល័យ រហូតដល់មន្រ្តី នៃផែនការងារប្រឆាំងគ្រឿងញៀន លោកអធិការរង-នាយផ្នែក-នាយរងផ្នែក ទទួលការងារប្រឆាំងគ្រឿងញៀន នាយរងប៉ុស្តិ៍នគរបាលទទួលការងារប្រឆាំងគ្រឿងញៀន ។
No comments:
Post a Comment