ខេត្តកំពង់ចាម:នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម បានរៀបពិធីប្រកាសទទួលស្គាល់ ប្រធាន អនុប្រធាន គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ។
ដោយលោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម និងមានអនុប្រធានចំនួន០៤រូបទៀត ដែលត្រូវទទួលសេចក្ដីសម្រេច ស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ព្រមទាំងមានលោកអភិបាលស្រុក-ក្រុងចំនួន០៣រូប ជាប្រធានកិតិ្តយស ស្រុក-ក្រុង និងលោកអធិការនគរបាលស្រុក ចំនួន០៣រូប ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុក ផងដែរ ។
ពិធីប្រកាសទទួលស្គាល់នេះដែរ ក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត និងជាតំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក ខេត្តកំពង់ចាម ឯកឧត្តម ប្រតិភូអមដំណើរ ឯកឧត្តម អភិបាលរងខេត្ត លោកព្រះរាជអាជ្ញារង លោកអនុប្រធាន ស.អ.ក ខេត្ត លោក-លោកស្រី ប្រធានកិតិ្តយស-ប្រធានគណៈកម្មាធិការ ស.អ.ក ក្រុង-ស្រុក និងសមាជិកសមាជិកាពាក់ព័ន្ធថ្នាក់ ឃុំ-សង្កាត់ ទាំង១០៩ ៕
No comments:
Post a Comment