លោកឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ អញ្ជើញជាអធិបតីក្នុង​ពិធី​បញ្ចុះបឋមសិលា​ សាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលមេសរជ្រៃ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​! - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោកឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ អញ្ជើញជាអធិបតីក្នុង​ពិធី​បញ្ចុះបឋមសិលា​ សាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលមេសរជ្រៃ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​!


លោកឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ អញ្ជើញជាអធិបតីក្នុង​ពិធី​បញ្ចុះបឋមសិលា​ សាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលមេសរជ្រៃ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​!



នៅព្រឹក​ថ្ងៃ​ចន្ទ​ ទី០៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ និងលោក​ ទុន​ ណេត​ អភិបាល​ នៃអភិបាលស្រុកស្ទឹងត្រង់ បានដឹកនាំលោក-លោកស្រី​ ស្នងការរង​ នាយការិយាល័យជំនាញ​ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់​ ចូលរួមក្នុងពិធី​បញ្ចុះបឋមសិលា​ សាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលមេសរជ្រៃ​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​ ទំហំ​ទទឹង១២ម៉ែត្រ​ បណ្ដោយ​៧ម៉ែត្រ​ ។


អាគារ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​មួយនេះ​ ទទួល​បាន​ការឧបត្ថម្ភ​ពី​ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ និងឯកឧត្តម​ អ៊ុន​ ចាន់​ដា អភិបាល​ នៃគណៈអភិបាលខេត្ត​កំពង់ចាម​ និងដោយមានការចលនាគាំទ្រឧបត្ថម្ភពី​ ស្នងការនគរបាលខេត្ត​ កងកម្លាំង​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​ និងកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេសជ្រៃ​ ព្រមទាំង​ សប្បុរសជន​នានាក្នុង​ស្រុក​ និងក្រៅ​ ផងដែរ​ ។


ក្នុង​ពិធី​នោះ​ដែរ​ លោកឧត្តមសេនីយ៍ស្នងការ​ ​ក៏បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ នូវថវិកា​   1000$​ ប្រគល់ជូនលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលមេសរជ្រៃ​ សម្រាប់​ការចាក់ដីបំពេញបន្ថែមក្នុងបរិវេណប៉ុស្តិ៍​ និងជូនបច្ច័យតាជី​  យាយជី​ ១១នាក់​ ម្នាក់ៗ​ទទួល​បាន​ បច្ច័យ​០១មុឺន​រៀល​ និងក្រម៉ា០១​ តាអាចារ្យម្នាក់​ បច្ច័យ​ ៥មុឺនរៀល​ និងក្រម៉ា០១​ ផងដែរ​ ។


បន្ទាប់​មក​ លោកឧត្តមសេនីយ៍ស្នងការ​ ​និងសហការី​ បានបន្ដចុះត្រួតពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលដងក្ដា​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​ ដែលមានសភាពចាស់ទ្រុឌទ្រោម​ និងគ្រោងផ្ដេីមការសាងសង់​ នាពេលខាងមុខនេះបន្តទៀត​ ៕

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages