រដ្ឋបាលក្រុងបាវិត បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកុម្ភៈ និងលើកទិសដៅបន្តខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក លឹម សៀងហេង អភិបាលនៃគណៈអភិបាលក្រុងបាវិត
(ក្រុងបាវិត)នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋបាលក្រុងបាវិត មានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកុម្ភៈ និងលើកទិសដៅបន្តខែមីនា ឆ្នាំ២០២៣ របស់រដ្ឋបាលក្រុងបាវិត។ កិច្ចប្រជុំនេះក្រោមអធិបតីភាព លោក លឹម សៀងហេង អភិបាលនៃគណៈអភិបាលក្រុងបាវិត និងបានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងក្រុង លោកនាយករងរដ្ឋបាល កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធានការិយាល័យចំណុះ ប្រធានការិយាល័យប្រជាពលរដ្ឋ តំណាងអគ្គិសនីបាវិត តំណាងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិជីភូ លោកចៅសង្កាត់ទាំង៥ និងស្មៀនរបស់ក្រុងបាវិត។
No comments:
Post a Comment