កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកងមាស ចុះបង្ក្រាបករណីលេងមាន់ជល់មួយកន្លែង និងបានឃាត់ខ្លួនមនុស្ស៥ម្នាក់យកមកកាន់ស្នងការខេត្តកំពង់ចាម
នៅថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២៣ វេលាម៉ោង១១.៣០នាទី បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកងមាស និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណី លួចលេងល្បែងសុីសងខុសច្បាប់ (ជល់មាន់ភា្នល់ដាក់ប្រាក់) នៅចំណុចក្រោមដើមអំពិលបារាំង ស្ថិតនៅភូមិព្រែកគ្រួស ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ។
ជាលទ្ធផលសមត្ថកិច្ច បានឃាត់ខ្លួនមុខសញ្ញាបានចំនួន០៥នាក់ និងដកហូតវត្ថុតាងមួយចំនួន។
បច្ចុប្បន្នជនសង្ស័យចំនួន០៥នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕
No comments:
Post a Comment