លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី បានអញ្ចើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យលទ្ធផលការងាររបស់អង្គភាពនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
ខេត្តកំពង់ចាម៖នារសៀលថ្ងៃពុធ ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ចើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យលទ្ធផលការងាររបស់អង្គភាពនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ឆ្នាំ២០២២ និងលេីកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ នៅសាលប្រជុំធំ (អាគារសវនាការ ជាន់ទី១) ក្រោមអធិបតីភាព ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាខេត្តកំពង់ចាម និងលោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ចេីញចូលរួមពីសំណាក់ លោក-លោកស្រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម លោក-លោកស្រី ក្រឡាបញ្ជី លោក-លោកស្រី ស្នងការរង នាយការិយាល័យជំនាញ ដូចជា: ផែនការងារការងារនគរបាលព្រហ្មទណ្ឌ, ផែនការងារប្រឆាំងបទល្មេីសសេដ្ឋកិច្ច, ផែនការងារនគរបាលសណ្ដាប់ធ្នាប់, ផែនការងារប្រឆាំងគ្រឿងញៀន និងផែនការងារប្រឆាំងការជួញដូរ ព្រមទាំងលោកអធិការនគរបាលស្រុក-ក្រុងទាំង១០ និងលោកអធិការរង ទទួលផែនការងារព្រហ្មទណ្ឌ និងផែនការងារនគរបាលសណ្ដាប់ធ្នាប់ ស្រុក-ក្រុង ទាំង១០ ផងដែរ ៕
No comments:
Post a Comment