នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង ៣០០គ្រួសារ ដែលមានការចូលរួមអមដំណើរដោយលោក ហ៊ី ធួក អភិបាលរងខេត្តព្រៃវែង និងក្រុមការងារ ព្រមទាំងអ្នកមុខអ្នកការជាច្រើនរូប ដោយមានការរៀបចំទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក អ៊ុក រដ្ឋា អនុប្រធានក្រុមការងារចល័តប្រចាំខេត្តព្រៃវែង និងជាប្រធានក្រុមហ៊ុន មហារដ្ឋា ត្រេឌីង រួមទាំងភ្ញៀវកិត្តិយស បងប្អូនអ្នកសារព័ត៌មានជាច្រើនអង្គភាពផងដែរ។
កម្មវិធីនេះផងដែរគឺបានប្រារព្ធធ្វើឡើងនៅគេហដ្ឋានរបស់លោក អ៊ុក រដ្ឋា ផ្ទាល់ស្ថិតក្នុងភូមិអន្លង់រាជ្យ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ក្នុងកម្មវិធីនោះផងដែរគណៈអធិបតី រួមជាមួយនឹងប្រជាពលរដ្ឋ និងភ្ញៀវកិត្តិយសទាំងអស់បានពិសារអាហារសាមគ្គីជួបជុំគ្នាយ៉ាងសប្បាយរីករាយ និងទទួលបាននូវអាំងប៉ាវសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិនផងដែរ៕
No comments:
Post a Comment