#ខេត្តតៃនិញ នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដមដំណេីរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុនចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈអភិបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អញ្ជើញចូលរួមក្នុងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិវៀតណាម នៅខេត្តតៃនិញ សាធារណរដ្ឋសង្គមនិយមវៀតណាម នាពេលខាងមុខនេះ ។
បន្ទាប់មក លោកឧត្តមសេនីយ៍ស្នងការ និងសហការី ក៏បានទទួលការអនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម ជាមួយគណៈស្នងការនគរបាលខេត្តតៃនិញ និងឆ្លៀតឱកាសជូនពរក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិវៀតណាម នាពេលខាងមុខនេះ ដេីម្បីជាការផ្សារភ្ជាប់ចំណងមិត្តភាពឲ្យកាន់មានស្និតស្នាលចំពោះកិច្ចសហការប្រតិបត្តិការរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងខេត្តកំង់ចាម ប្រទសកម្ពុជា ។
No comments:
Post a Comment