ក្នុង​រយៈពេល​ត្រឹមតែបី​សប្ដាហ៍​ នៃការចូលមកកាន់ក្នុងមុខតំណែងជាស្នងការ​ របស់លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ អាគារប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ចំនួន០២កន្លែង​ ត្រូវ​បានចាប់ផ្ដេីមសាងសង់ថ្មី - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ក្នុង​រយៈពេល​ត្រឹមតែបី​សប្ដាហ៍​ នៃការចូលមកកាន់ក្នុងមុខតំណែងជាស្នងការ​ របស់លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ អាគារប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ចំនួន០២កន្លែង​ ត្រូវ​បានចាប់ផ្ដេីមសាងសង់ថ្មី


ក្នុង​រយៈពេល​ត្រឹមតែបី​សប្ដាហ៍​ នៃការចូលមកកាន់ក្នុងមុខតំណែងជាស្នងការ​ របស់លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ អាគារប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ចំនួន០២កន្លែង​ ត្រូវ​បានចាប់ផ្ដេីមសាងសង់ថ្មី

នៅព្រឹក​ថ្ងៃ​អង្គារ៍​ ទី២៤​ ខែមករា​ ឆ្នាំ​២០២៣នេះ​ លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ និងលោក​ ខេង​ ម៉េងឈុន​ អភិបាល​ នៃគណៈអភិបាលស្រុកព្រៃឈរ បានដឹកនាំកងកម្លាំងចូលរួមក្នុងពិធី​បញ្ចុះបឋមសិលា​ សាងសង់​អាគារប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​សូរសែន្យ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ​ ដែលមានទំហំ​ ទទឹង​១១ម៉ែត្រ​ និងជម្រៅ​ ៩ម៉ែត្រ​ ដែលគ្រោងចំណាយថវិកាអស់ប្រមាណជិត​ 20,000$   (ពីរម៉ឺន​ដុលា្លរ​អាមេរិក​)​ ដោយទទួល​បានការឧបត្ថម្ភពី​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ និងឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​ នៃគណៈអភិបាលខេត្ត​កំពង់ចាម​ ។ 

ក្នុង​ឱកាសនោះដែរ​ លោកឧត្តមសេនីយ៍ស្នងការ​​ក៏បាននាំអំណោយដ៏ថ្លៃថ្លា​របស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ ឧបត្ថម្ភ​ដល់÷

១-ឧបត្ថម្ភ​ថវិកាចំនួន​ 1000$  ដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសូរសែន្យ​ សម្រាប់ចាក់ដីបំពេញបន្ថែមក្នុងបវិវេណប៉ុស្តិ៍

២-​ជូនបច្ច័យតាជី​ យាយជីចំនួន៣០នាក់​ ក្នុង​ម្នាក់ៗ​ ​បច្ច័យ០១មុឺន​រៀល​ សារុង០១​ ផងដែរ​ ។ 

បន្ទាប់​មក​លោកឧត្តមសេនីយ៍ស្នងការ​​ និងសហការី​ បានបន្ដចុះត្រួតពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ​ ដេីម្បី​ត្រៀមលក្ខណៈ​ចលនា​សាងសង់អាគារថ្មី​ជាបន្តទៀត​ ។ 

គួរបញ្ជាក់ផងដែរថា​ លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានចូលមកកាន់ក្នុងមុខតំណែងជាស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ កាលពីដេីមខែមករា​ នាពេលថ្មីៗ​កន្លងមកនេះ​ ។ បេីគិតមកដល់ពេលបច្ចុប្បន្ននេះ​ រយៈពេល​ត្រឹមតែ​ បី​សប្ដាហ៍​ គឺមិនដល់មួយខែផង​ អាគារប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ចំនួន​០២កន្លែង​ បាននឹងកំពុងចាប់ផ្ដើម​សាងសង់ថ្មី​÷

១-ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ទួលព្រះឃ្លាំង​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​

២-ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​សូរសែន្យ​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ​​ ៕












No comments:

Post a Comment

សុខភាពនិងសម្រស់

Pages