(កំពង់ចាម )រសៀលថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ចើញជួបសំណេះសំណាលជាមួយលោក-លោកស្រីនាយការិយាល័យទាំង៣២រូបនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។
ក្នុងឱកាសសំណេះសំណាលនោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំយកអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្សព្វផ្សាយណែនាំ ដល់លោក-លោកស្រីនាយការិយាល័យទាំង៣២រូប ដើម្បីយកទៅអនុវត្តសម្រាប់ទិសដៅបន្ត និងពង្រឹងលេីវិន័យកងកម្លាំង ពង្រឹងសមត្ថភាពការងារជំនាញ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងការចូលរួមអភិវឌ្ឍអង្គភាពឲ្យកាន់តែរីកចម្រេីនតទៅមុនបន្ថែមទៀត ផងដែរ៕
No comments:
Post a Comment