ទីតាំងល្បែងស៊ីសងស្ទូចចប្រេងក្រឡា នៅក្នុងសង្កាត់ទទួលសង្កែទី១ ខណ្ឌឬស្សីកែវ សង្ស័យជាឆ្នាំងបាយ របស់លោកហ៊ាង ថារ៉េត និងលោកឯក ឃុនឌឿន។ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ទីតាំងល្បែងស៊ីសងស្ទូចចប្រេងក្រឡា នៅក្នុងសង្កាត់ទទួលសង្កែទី១ ខណ្ឌឬស្សីកែវ សង្ស័យជាឆ្នាំងបាយ របស់លោកហ៊ាង ថារ៉េត និងលោកឯក ឃុនឌឿន។


ទីតាំងល្បែងស៊ីសងស្ទូចចប្រេងក្រឡា នៅក្នុងសង្កាត់ទទួលសង្កែទី១ ខណ្ឌឬស្សីកែវ សង្ស័យជាឆ្នាំងបាយ របស់លោកហ៊ាង ថារ៉េត និងលោកឯក ឃុនឌឿន។


ភ្នំពេញ ៖មហាជនបាន សំណូមពរដល់លោក ស ថេត ស្នងការក្រុងភ្នំពេញ ពិសេសលោក ឃួង ស្រេង ចៅហ្វាយក្រុងភ្នំពេញសូមមេត្តាជួយបង្ក្រាប ទីតាំងល្បែងស៊ីសង ស្ទួចប្រេងក្រឡា
មួយកន្លែងស្ថិតនៅផ្លូវច្រកចូលផ្ទះតាភូ ក្នុងសង្កាត់ទួលសង្កែទី១
ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កំពុងបើកលេងយ៉ាងអនាធិបតេយ្យ ជាទីបំផុត ក្នុងនោះលោកហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវ និងលោកឯក ឃុនឌឿន ចៅហ្វាយខណ្ឌឬស្សីកែវ
បានរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្ត។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។​

មហានជននៅក្នុង សង្កាត់ទួលសង្កែទី១   បានលើកឡើងថា មូលហេតុ ដែលអស់លោកហ៊ាង ថារ៉េត និងលោកឯក ឃុនឌឿន  បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងបនល្បែងស៊ីសង ខាងលើនេះ ហើយថែមទាំងផ្គើននិងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែន ទៀតសោធន៌នោះ? សង្ស័យតែទីតាំងបនល្បែងស៊ីសងខាងលើនេះ សង្ស័យជាឆ្នាំងបាយ  របស់លោកហ៊ាង
ថារ៉េត និងលោកឯក ឃុនឌឿន ទេដឹង? ទើបបានជាអស់លោកនាំគ្នា រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន៕

បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងសុីសង ជំពូក៣ ទោសបញ្ញត្តិ បានចែងក្នុងមាត្រា ៤ ជនណាលេងល្បែងសុីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយមុឺនរៀល(១០.០០០) ដល់ ប្រាំមុឺនរៀល (៥០.០០០) ឬដាក់គុកពីមួយថ្ងៃដល់មួយខែ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំមុឺនរៀល(៥០.០០០)ដល់ប្រាំសែនរៀល(៥០០.០០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។

មាត្រា៥ ត្រូវផ្តន្ទាទិសពិន័យជាប្រាក់ពីប្រាំលានរៀល
(៥.០០០.០០០) ដល់ម្ភៃលានរៀល (២០.០០០.០០០)
និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងសុីសង អ្នកកាន់កាប់ល្បែងសុីសង អ្នកចាត់ចែងនិងភ្នាក់ងារសុីសង។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើជាអតិបរមា។ នឹងមាត្រា ៦-៧-៨-៩-១០ និង១១ទៀតផង។

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages