ទីតាំងល្បែងស៊ីសង(បោះប៊ូ)និងក្រុមអ្នកញៀនស្រា នៅភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ បង្កររំខានដល់ការដេកពួន និងការរស់នៅ របស់ប្រជាពលរដ្ឋ លោកកងវង និងលោកសាយ ចំរើន បានរក្សាភាពស្ងៀមស្ងាត់ សង្ស័យត្រូវថ្នាំអស់ហើយ។ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ទីតាំងល្បែងស៊ីសង(បោះប៊ូ)និងក្រុមអ្នកញៀនស្រា នៅភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ បង្កររំខានដល់ការដេកពួន និងការរស់នៅ របស់ប្រជាពលរដ្ឋ លោកកងវង និងលោកសាយ ចំរើន បានរក្សាភាពស្ងៀមស្ងាត់ សង្ស័យត្រូវថ្នាំអស់ហើយ។


ទីតាំងល្បែងស៊ីសង(បោះប៊ូ)និងក្រុមអ្នកញៀនស្រា នៅភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ បង្កររំខានដល់ការដេកពួន និងការរស់នៅ របស់ប្រជាពលរដ្ឋ លោកកងវង និងលោកសាយ ចំរើន បានរក្សាភាពស្ងៀមស្ងាត់ សង្ស័យត្រូវថ្នាំអស់ហើយ។


ភ្នំពេញ៖ទីតាំងល្បែងស៊ីសង(បោះប៊ូ)ភ្នាល់ដាក់លុយ និងក្រុមអ្នកញៀនស្រា នៅខាងក្រោយផ្សារឯករាជ្យទី១ នៅចំនុចផ្លូវឌឿងហែម ស្ថិតនៅក្នុងភូមិត្រពាំថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធ៌សែនជ័យ រាជធានីភ្នំពេញ ត្រូវក្រុមអ្នកញៀនល្បែងបិទផ្លូវ ដើម្បីបើកលេងចាប់តាំងពីម៉ោង០៥ល្ងាច ដល់ម៉ោង១០ឬម៉ោង១១យប់ដោយក្រុមអ្នកញៀនល្បែងស៊ីសង(ប៊ូ)បានលេងនិងផឹកស៊ីស្រែកហ៊ោកញ្ច្រៀវអឺងកង បណ្តាលអោយប៉ះពាល់ដល់ការដេកពួននិងការរស់នៅរបស់ប្រជាពលរដ្ឋ ទៀតផង។

ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅក្នុងភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកគាត់ធ្លាប់បានប្តឹងលោកកងវង ចៅសង្កាត់ចោមចៅទី១ និងលោកសាយ ចំរើន មេប៉ុស៌្តចោមចៅទី១ ពីផលប៉ះពាល់ក្នុងការរស់នៅ និងការដេកពួន ដែលបង្ករការរំខាន ដោយក្រុមញៀនស្រា និងក្រុមអ្នកញៀនល្បែង(បោះប៊ូ) ប៉ុន្តែលោកកងវង និងលោកសាយ ចំរើន បានរក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការណ៌  ឬបង្ក្រាបក្រុមអ្នកញៀន និងក្រុមអ្នកញៀនល្បែង ដែលបង្ករការរំខានដល់ការដេកពួននិងការរស់នៅរបស់ប្រជាពលរដ្ឋ។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។​

មហាជនខាងលើ បានលើកឡើងទៀតថា មូលហេតុដែលលោកកងវង និងលោកសាយ ចំរើន បានរក្សាភាពស្ងៀមស្ងាត់ ចំពោះក្រុមញៀនស្រា និងទីតាំងល្បែងស៊ីសង(បោះប៊ូ)ខាងលើនេះ គេបានដាក់ការសង្ស័យថា ទាំងលោកកងវង និងលោកសាយ ចំរើន អាចត្រូវថ្នាំសណ្តំ ឬទីតាំងល្បែងស៊ីសង(បោះប៊ូ)ខាងលើនេះ អាចជាឆ្នាំងបាយ របស់លោកកងវង និងលោកសាយ ចំរើន ផងក៌មិនដឹង ទើបបានជាពួកគាត់បានរក្សាភាពស្ងៀមស្ងាត់ មិនដោះស្រាយពីទុក្ខលំបាកជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

មហាជនខាងលើ បានសំណូមពរដល់លោកម៉ន វទ្ធី អធិការខណ្ឌពោធ៌សែនជ័យ ពិសេសលោកសក់ ការញ្ញារិទ្ធ ចៅហ្វាយខណ្ឌពោធ៌សែនជ័យ សូមមេត្តាជួយចាត់វិធានការណ៌ តាមផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសង(បោះប៊ូ)និងក្រុមអ្នកញៀនស្រា
ដែលបង្ករផលប៉ះពាល់ដល់ការដេកពួននិងការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសសូមជួយដុះក្អែរ ចំពោះលោកកងវង និងលោកសាយ ចំរើន ដែលបានរក្សាភាពស្ងៀមស្ងាត់ មិនគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដែលបង្ករឡើងដោយពួកក្រុមញៀនល្បែង(ប៊ូ)និងក្រុមអ្នកញៀនស្រា ខាងលើនេះ។

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages