ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោក វរសេនីយ៍ទោ ភួង ចន្ទ័តារា ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និង មានការសម្របសម្រួលទៅលេីនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ១៦:២០ នាទី នីចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបងដែលដឹកនាំដោយ លោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន ចុះប្រតិបត្តិការ បង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស ( គាស់ទ្វារផ្ទះលួចយកទ្រព្យសម្បត្តិ ) ០១ ករណី និងបានធ្វេីការនាំខ្លួន ជនសង្ស័យ ០១ នាក់ មកកាន់ស្នងការដ្ឋាន ឈ្មោះ មឿន ចាន់ថន ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្រោយពីបានធ្វេីការសាកសួររួចកម្លាំងយេីងបានធ្វេីការស្រាវជ្រាវរហូតដល់ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោង ១១:៤០ នាទី នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងយេីងបានធ្វេីការឃាត់ខ្លួន ជនសង្ស័យ បាន ចំនួន ០២ នាក់ទៀត
1️⃣ ឈ្មោះ ភិន ថាវី ភេទប្រុស អាយុ ៣៦ ឆ្នាំ
2️⃣ ឈ្មោះ តូច សុភាសិត ហៅ ពៅ ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនសង្ស័យទាំងពីរនាក់ មានទីលំនៅ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
👉 កាលពីថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ០០:០២ នាទី នៅចំណុចភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើ រួមជាមួយបក្សពួក ចំនួន ០២ នាក់ ទៀត ដែលកំពុងរត់គេចខ្លួន បានធ្វេីសកម្មភាព ផ្លោះរបងចូលគាស់ផ្ទះ លួចយកទ្រព្យសម្បត្តិរបស់ ជនរងគ្រោះឈ្មោះ ឆេង គឹមលាង ភេទស្រី អាយុ ៤៥ ឆ្នាំ មានទីលំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
📍សម្ភារៈបាត់បង់រួមមាន ៖
- ទ្វារឈេី ចំនួន ០៥ សន្លឹក
- គ្រែ ឈេី ចំនួន ០១
- ឈេីធ្នង់ ចំនួន ០៨ ដុំ
- ទ្វារដែក ចំនួន ០៤
- ទ្រុងដែក ចំនួន ០១
- ជេីងម៉ាស៊ីនដេរ ចំនួន ០១
- គម្របម៉ាស៊ីន ត្រាក់ទ័រ ០១
📍 វត្ថុតាងដកហូតរួមមាន ៖
- ទ្វារឈេី ០៥ សន្លឹក
- ក្តារឈេី ចំនួន ០២ សន្លឹក
- ឈេី គ្រែប្រអប់ ចំនួន ០២ សន្លឹក
- ឈេី ០៤ដុំ
- ម៉ូតូ ០១ គ្រឿង ម៉ាក ស៊ូស៊ូគី វីវ៉ា ពណ៌ ក្រហម ស៊េរីចាស់ ០១ គ្រឿង ( គ្មានស្លាកលេខ )
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ។
No comments:
Post a Comment