បែកធ្លាយការប្រព្រឹត្តអំពើពុករលួយរបស់ប្រធានមន្ទីអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ និងបក្សពួក ដែលបានកិបកេង ថវិកា ជាតិក្នុង១ខែៗរាប់រយលានរៀលក - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

បែកធ្លាយការប្រព្រឹត្តអំពើពុករលួយរបស់ប្រធានមន្ទីអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ និងបក្សពួក ដែលបានកិបកេង ថវិកា ជាតិក្នុង១ខែៗរាប់រយលានរៀលក

បែកធ្លាយការប្រព្រឹត្តអំពើពុករលួយរបស់ប្រធានមន្ទីអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ និងបក្សពួក ដែលបានកិបកេង ថវិកា ជាតិក្នុង១ខែៗរាប់រយលានរៀល


ត្បូងឃ្មុំ ៖ លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីអបរំយុវជន និងកីឡាខេត្តត្បូងឃ្មុំ ត្រូវបានគ្រូបង្រៀនចោទប្រកាន់ជាច្រើនករណី ក្នុងនោះករណីកិបកេងថវិការរដ្ឋក្នុងមួយខែៗរាប់រយលានរៀល តាមរយៈការដាក់ឈ្មោះគ្រូកិច្ចសន្យា និងគ្រូបង្រៀន ២ វេណ ។ ក្រោយការបែកភ្លាយនេះលោកប្រធានមន្ទី និងបក្សពួកបានបង្ខំឳ្យលោកគ្រូ អ្នកគ្រួ ដែលក្រុមខ្លួនបានដាក់ឈ្មោះបន្លំថវិការជាតិទៅធ្វើកិច្ចសន្យា ដោយមិនឳ្យទំលាយរឿងនេះចេញក្រៅជាដាច់ខាត 
ប្រភពព័ត៌មានពីលោកគ្រូ អ្នកគ្រូ និនាយកសាលាបឋមសិក្សាមួយចំនួនក្នុងខេត្តត្បូងឃ្មុំ ដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានឳ្យដឹងថា លោក អ៊ិន ពៅសម្បត្តិ និងបក្សពួក បានកេងប្រវ័ញ្ចប្រាក់បៀវត្សគ្រូបង្រៀនកិច្ចសន្យាចំនួន ៩០ នាក់ នៅស្រុកមេមត់ នៅថវិការក្នុង១ខែៗ ជិត ១០០ លាន ។ និងបានបន្លំឯកសារសាធារណៈ រំលោភសេចក្តីទុកចិត្តកេងប្រវ័ញប្រាក់បៀវត្សគ្រូបង្រៀន ២ វេន សម្រាប់ឆ្នាំ២០២២ ដោយបន្លំដាក់ឈ្មោះបក្សពួកមិនមានក្របខ័ណ្ឌមន្ត្រីអប់រំ ដាក់បន្លំប្តី ប្រពន្ធ លាក់បាំងដោយដាក់ឈ្មោះជាគ្រូ២វេណ ដោយសាមីខ្លួនមិនដឹង ដើម្បីកុហសថាធនាគារវេលុយច្រឡំ សូមផ្ញើមកឱ្យបក្សពួកវិញ ប្រាក់បៀវត្សចាប់ពីខែមករា ដល់ ខែសីហា ឆ្នាំ២០២២ ក្នុងគ្រូម្នាក់ៗជាង ១១ លានរៀល សរ៉ុបជាថវិកា ជាង ២០០ លាន រៀល ។

ប្រភពដដែលបានឳ្យដឹងទៀតថា ក្រោយបែកធ្លាយរឿងនេះលោក អ៊ិន ពៅសម្បត្តិ និងបក្សពួក បានហៅលោកគ្រូ អ្នកគ្រូ ដែលក្រុមខ្លួនដាក់ឈ្មោះបន្លំទៅបង្ខំឳ្យផ្តិតស្នាមមេដាយ ថាមិនបានដឹងលឺ ឬទទួលថវិកា ទាំងនោះទេ ។ សកម្មភាពនេះធ្វើឳ្យគ្រូបង្រៀនក្នុងខេត្តត្បូងឃ្មុំមានការព្រួយបារម្មណ៍ និងភិតភ័យជាខ្លាំង រហូតដល់បង្ខំចិត្តដាក់លិខិតស្មើសុំទៅឯកឧត្តមអភិបាលខេត្ត ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា  ជាពិសេសឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ សុំជួយអន្តរាគមន៍ ។

ជុំវិញការចោទប្រកាន់ខាងលើ លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីអប់រំយុវជន និងកីឡា បានឳ្យដឹងថា ករណីនេះលោកកំពុងសិក្សាស្រាវជ្រាវហើយ និងគ្រាន់តែរក្សាកូតាដើម្បីរក្សាឈ្មោះសម្រាប់ប្រើប្រាស់ពេលក្រោយ។ ជុំវិញបញ្ហានេះដែរលោកគ្រូ អ្នកគ្រូ នៅតែមានការព្រួយបារម្មណ៍ និងស្មើដល់ថ្នាក់ដឹកនាំពាក់ព័ន្ធជួយអន្តរាគមន៍ដោះស្រាយឳ្យបានលឿនបំផុតព្រោះថា ករណីនេះបានកើតឡើងជាយូមកហើយ នៅមិនមានដំណោះស្រាយនៅឡើយ ។













No comments:

Post a Comment

សុខភាពនិងសម្រស់

Pages