លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាស្រុក និងលោក ចាន់ តារា អភិបាលរង រួមជាមួយលោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាស្រុក លោក-លោកស្រី អនុប្រធានសមាគមអតីតយុទ្ធជនស្រុក និងមន្រ្តីរាជការក្រោមឱវាទ បានចុះជួបសំណេះសំណាល រំលែកទុក្ខគ្រួសារសព និងនាំយកថវិការមរណៈសង្រ្គោះ ជូនគ្រួសារអតីតយុទ្ធជន ចំនួន ១គ្រួសារ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
ក្នុងនោះអំណោយរួមមាន ៖ ថវិការមរណៈសង្គ្រោះចំនួន ៤លានរៀល,អង្ករ ៥០គីឡូ,មី ២កេស,ទឹកសុទ្ធ ១កេស និងត្រីខ ១យួរ ។
No comments:
Post a Comment