លោក លឹម សៀងហេង អភិបាលក្រុងបាវិត ព្រមទាំងលោក សាញ់ សាខុន ចៅសង្កាត់បាវិត លោកប្រធានការិយាល័យរៀបចំដែនដីក្រុង លោកមេភូមិ និងក្រុមការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ បានចុះជួបសំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូន ប្រជាពលរដ្ឋ
(ក្រុងបាវិត)នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ លោក លឹម សៀងហេង អភិបាលក្រុងបាវិត ព្រមទាំងលោក សាញ់ សាខុន ចៅសង្កាត់បាវិត លោកប្រធានការិយាល័យរៀបចំដែនដីក្រុង លោកមេភូមិ និងក្រុមការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ បានចុះជួបសំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូន ប្រជាពលរដ្ឋ ក្នុងតំបន់ទួលអាងជាង ២០ គ្រួសារ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ដែលមិនទាន់មានកម្មសិទ្ធិ និងបានត្រៀមរៀបចំវាស់វែង ចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ដើម្បីឱ្យពួកគាត់មានកម្មសិទ្ធិស្របច្បាប់ លើដីលំនៅឋាន។
No comments:
Post a Comment