(ភ្នំពេញ)នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំអធិការដ្ឋាននគរបាលខណ្ឌមានជ័យ លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ បានបេីកកិច្ចប្រជុំបូកសរុបលទ្ធផលសភាពការណ៍ប្រចាំខែធ្នូ ហើយលើទិសដៅការងារបន្តសម្រាប់ខែមករា ឆ្នាំ២០២៣ ។ ក្នុងនោះដែលលោកអធិការក៏បានណែនាំដល់មន្រ្តីផ្នែកជំនាញអត្តសញ្ញាណកម្ម សហការជាមួយបណ្តាប៉ុស្តិ៍នគរបាលទាំង០៧ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ពន្លឿនបន្ថែមការបំពេញបែបបទធ្វេីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និងហួសសុពលភាពជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះតែម្តង បន្ថែមពីនេះលោកអធិការបានឲ្យកម្លាំងទាំងអស់បង្កើនការល្បាតពួន ស្ទាក់ ក្នុងមូលដ្ឋានឲ្យបាន ១០០% ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឪកាសចូលឆ្នាំសកលនាពេលខាងមុខនេះ ។
ហើយកិច្ចប្រជុំនេះដែរក៏មានការចូលរួមពីលោក-លោកស្រីអធិការរង លោក-លោកស្រីនាយផ្នែក និងលោកនាយប៉ុស្ដិ៍ទាំង០៧ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ៕
No comments:
Post a Comment