សង្វៀនជល់មាន់ដុះស្លែរ នៅក្នុងឃុំព្រៃទទឹង សង្ស័យជាឆ្នាំងបាយ របស់អាជ្ញាធរ និងសមត្ថកិច្ច ស្រុកស៊ីធរកណ្តាល - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

សង្វៀនជល់មាន់ដុះស្លែរ នៅក្នុងឃុំព្រៃទទឹង សង្ស័យជាឆ្នាំងបាយ របស់អាជ្ញាធរ និងសមត្ថកិច្ច ស្រុកស៊ីធរកណ្តាល


ព្រៃវែង៖មហាជនបានសំណូមពរ ដល់លោកព្រំ សន្ធរ ស្នងការខេត្តកំពង់ព្រៃវែង និងលោកជា សុមេធិ ចៅហ្វាយខេត្តព្រៃវែង សូមចាត់វិធានការណ៌តាមផ្លូវច្បាប់ ចំពោះក្រុមអ្នកញៀនល្បែងជល់មាន់មួយក្រុម ដែលបានផ្តុំក្បាលគ្នា លួចបើកសង្វៀនលេងល្បែងជល់មាន់ដុះស្លែរ មួយកន្លែងនៅចំនុចទន្លេតូច ស្ថិតនៅក្នុងភូមិឈើទាល ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ខណះពេលដែលអស់លោកអាជ្ញាធរ និងសមត្ថកិច្ចស្រុកស៊ីធរកណ្តាល បានរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសង នៅទូទាំងប្រទេសកម្ពុជា។


សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

មហានជននៅក្នុងឃុំព្រៃទទឹង ស្រុកស៊ីធរកណ្តាល   បានលើកឡើងថា មូលហេតុដែលអស់លោកអាជ្ញាធរ និងសមត្ថកិច្ចស្រុកស៊ីធរកណ្តាល បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងសង្វៀនជល់មាន់ដុះស្លែរខាងលើនេះ ហើយថែមទាំងផ្គើននិងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែន ទៀតសោធន៌នោះ? សង្ស័យអស់លោកអាចនិងត្រូវថ្នាំសណ្តំ ឬទីតាំងសង្វៀនជល់មាន់ដុះស្លែរខាងលើនេះ អាចជាឆ្នាំងបាយរបស់អស់លោកទៀតផងក៌មិនដឹង ទើបបានជាអស់លោក រក្សាភាពស្ងៀមស្ងាត់បែបនេះនោះ។

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages