ទីតាំងល្បែងដ៏ធំមួយ ក្បែរស្ពានអាកាសក្បាលថ្នល់ត្រូវបានលោក កៀង ល័ក្សអភិបាលខណ្ឌចំការមនដឹកនំាកំម្លំាងគណះបញ្ជាការខណ្ឌ ចុះបង្ក្រាប និងឃាត់ខ្លួនមនុស្ស ១២នាក់
ភ្នំពេញ ៖ នារសៀលថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២២ នេះ ដោយមានការបញ្ជាពី ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជារការឯកភាពរដ្ឋបាលខណ្ឌចំការមន ដែលដឹកនាំដោយលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការសម្របសម្រួលពីលោក សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក ម៉ៅ បូណែតអភិបាលរងនៃគណៈអភិបាលខណ្ឌចំការមន លោក មៀច ឈួនច័ន្ទសុីម៉ូលីន និង លោក ផន អូន អធិការរងនគរបាលខណ្ឌចំការមន ,លោក ហ៊ន គីមហេង មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ និងលោក សាល សណ្ដុះ នាយប៉ុស្ដ៍នគរបាលសង្កាត់ទន្លេបាសាក់ បានចុះបង្រ្កាប និងបិទទីតាំងដែលមានលួចបង្កប់ ល្បែងសុីសង (តុលេងបៀបាក្រាត ,ទូបាញ់ត្រី ,និងទូហ្គេមតុក្កតា ) ដែល ស្ថិតនៅផ្លូវ ព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជាលទ្ធផលគណៈបញ្ជារការឯកភាពរដ្ឋបាលខណ្ឌបានឃាត់ខ្លួន មនុស្សប្រុសស្រីចំនួន ១២នាក់ ប្រុស ៦នាក់(ជនជាតិចិន៤នាក់ )ស្រី ៦នាក់ និង ដកហូតនៅវត្ថុតាងមួយចំនួនដូចជា:
ទូហ្គេមបាញ់ត្រី ៤គ្រឿង, ទូហ្កេម តុក្កតា ១២គ្រឿង, តុ លេងបាក្រាត ចំនួន០២, ទូរសព្ទ ១១គ្រឿង, កុំព្យូទ័រលើតុ ចំនួន១គ្រឿង, ម៉ាសុីនគិតលេខ ១គ្រឿង, ម៉ាសុីនរាប់លុយ ១គ្រឿង
និងបៀក្រដាស និង កាក់សម្រាប់លេងបាញ់ត្រីមួយចំនួនធំ។
សូមបញ្ជាក់ថាវត្ថុតាង ព្រមទាំងមនុស្សទាំងអស់ត្រូវបានកសាងសំណុំរឿងដេីម្បីចាត់ការតាមនិតិវិធីផ្លូវច្បាប់ ចំពោះទីតាំងគឺត្រូវបានបិទជាបណ្តោះអាសន្
No comments:
Post a Comment