លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានរៀបចំការប្រជុំពិភាក្សាជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការចុះសិក្សាគម្រោងពិពិធកម្ម និងទស្សនាខ្សែផ្លូវដែលភ្ជាប់ទៅរោងចក្រ ឬតំបន់សេដ្ឋកិច្ចពិសេសដែលមានសក្ដានុពលសេដ្ឋកិច្ចខ្ពស់ នៅក្នុងក្រុងបាវិត ក្រោមអធិបតីភាព លោក ឡៅ ប៉ូលីវេត អនុប្រធាននាយកដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលក្រុងបាវិត បានរៀបចំការប្រជុំពិភាក្សាជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការចុះសិក្សាគម្រោងពិពិធកម្ម និងទស្សនាខ្សែផ្លូវដែលភ្ជាប់ទៅរោងចក្រ ឬតំបន់សេដ្ឋកិច្ចពិសេសដែលមានសក្ដានុពលសេដ្ឋកិច្ចខ្ពស់ នៅក្នុងក្រុងបាវិត ក្រោមអធិបតីភាព លោក ឡៅ ប៉ូលីវេត អនុប្រធាននាយកដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក លឹម សៀងហេង អភិបាលក្រុងបាវិត សមាសភាពអញ្ជើញចូលរួមមាន ប្រធានក្រុមការងារគោលនយោបាយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអភិបាលរងក្រុង នាយករងរដ្ឋបាលក្រុង តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងតំណាងតំបន់សេដ្ឋកិច្ចពិសេសទាំង ០៦ ក្នុងក្រុងបាវិត។
No comments:
Post a Comment