លោកឧត្តមសេនីយ៍ស្នងការ អញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់លើទីតាំងភូមិសាស្ត្រតាមផែនការ និងបើកកិច្ចប្រជុំ ផែនការការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សំរួលចរាចរណ៍ ក្នុង "ពិធីដង្ហែរអដ្ឋិធាតុ និងឈាបនកិច្ច យុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ចំនួន ៤៩រូប...
ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃសៅរ៍ ៣ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំមេបញ្ជាការគោលដៅ ចុះត្រួតពិនិត្យដោយផ្ទាល់លើទីតាំងភូមិសាស្ត្រ តាមផែនការ និងបើកកិច្ចប្រជុំផែនការការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សំរួលចរាចរណ៍ ក្នុង "ពិធីដង្ហែរអដ្ឋិធាតុ និងឈាបនកិច្ច យុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ចំនួន ៤៩រូប មកពីសាធារណៈរដ្ឋសង្គមនិយមវៀតណាម" មកដម្កល់ទុកនៅមហាចេតិយ ស្ថិតនៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X១៦ ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងផ្តល់អនុសាសន៍ ដើម្បីឲ្យទទួលបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អប្រសើរ ជូនប្រមុខថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមក្នុងកម្មវិធីខាងលើនេះ ។
លោកឧត្តមសេនីយ៍ស្នងការ បានដាក់បទបញ្ជាឲ្យប្រធានគោលដៅទាំងអស់ ត្រូវត្រៀមសម្ភារៈ លក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមថែរក្សា ការពារសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់ ឲ្យទទួលបានលទ្ធផលខ្ពស់ ។ដោយមានការចូលរួមពី លោក លោកស្រីស្នងការរងនគរបាលខេត្ត លោកនាយការិយាល័យ និងមន្ត្រីពាក់ព័ន្ធមួយចំនួន ៕
No comments:
Post a Comment